Search

[ព័ត៌មាន] ផ្ទុះករណី របើកសម្បក iPhone 8 Plus កាន់តែច្រើនឡើង

ករណីរបើកសម្បក iPhone 8 Plus ត្រូវបានគេរាយការណ៍ កាន់តែច្រើនឡើងៗ នៅបណ្តាញទំនាក់ទំនងសង្គម ហើយមូលហេតុចម្បង គេជឿថា ដោយសារតែ ថ្មរបស់វា ខូចហើយទៅជា ហើមប៉ោង។
iphone-8-plus-2

ករណីចុងក្រោយ ត្រូវបានបង្ហោះដោយលោក Anthony Wu មកពី ក្រុង Toronto ប្រទេសកាណាដា ដោយគាត់ និយាយថា គាត់ បានទិញ iPhone 8 Plus កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយ ត្រូវបង្ខំចិត្ត បញ្ជូនវាត្រឡប់ទៅហាងវិញ នាថ្ងៃបន្ទាប់ ដោយសារតែ វារបើកសម្បក។

ដោយឡែកករណីស្រដៀងនេះ ក៏កើតមានលើ អតិថិជន iPhone 8 Plus ផ្សេងទៀតដែរ បើទោះជា ពួកគេ បានប្រើប្រាស់ ដុំ និងខ្សែសាកហ្សីុន របស់ ក្រុមហ៊ុន Apple ក៏ដោយ។ បើសរុបទៅមាន 6 ករណីហើយ ត្រូវបានគេរាយការណ៍ និងបង្ហោះ នៅលើ បណ្តាញទំនាក់ទំនងសង្គម។

ចំណែក ខាងក្រុមហ៊ុន Apple វិញ បានទទួលស្គាល់ពី បញ្ហានេះ ហើយថា ខ្លួន កំពុងតែ សើុបអង្កេត សិក្សាទៅលើវា៕
iphone-8-plus-1

ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook