Search

[ព័ត៌មាន] តេស្តបង្ហាញថា បន្ទៈឈីប A11 របស់ iPhone 8 មានល្បឿនលឿនជាង Snapdragon 835 របស់ Samsung Note 8 ដល់ទៅ 2 ដង

ស្មាតហ្វូន 3 ម៉ូដែលចុងក្រោយរបស់ Apple គឺ iPhone 8, 8 Plus និង X សុទ្ធតែបំពាក់ទៅដោយ បន្ទៈឈីប ស៊េរីថ្មី A11 ដែលមានអង្គគណនា 6 គ្រាប់ (2 គ្រាប់ដំណើរការខ្លាំង និង 4 គ្រាប់ដំណើរការខ្សោយ) និង អង្គក្រាហ្វិក ដែល Apple បង្កើតឡើងដោយខ្លួនឯង (ឈប់ប្រើ PowerVR របស់ Imagination ទៀតហើយ)។

ងាកមកខាង Android វិញ Note 8 របស់ Samsung ត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនដែលលឿនជាងគេ ជាមួយនឹង បន្ទៈឈីប Qualcomm MSM8998 Snapdragon 835 របស់ ក្រុមហ៊ុន Qualcomm ដែលមានអង្គគណនាដល់ទៅ 8 គ្រាប់ (4 គ្រាប់ដំណើរការខ្លាំង និង 4 គ្រាប់ដំណើរការខ្សោយ) ហើយប្រើប្រាស់ អង្គក្រាហ្វិក Adreno 540។

វិុបសាយ tomsguide បានធ្វើការតេស្តសាកល្បងម៉ូដែលទាំងពីរនេះ ដោយប្រើ កម្មវិធី Geekbench 4។ លទ្ធផលការតេស្តដំណើរការអង្គគណនាច្រើនគ្រាប់ បង្ហាញថា iPhone 8 ទទួលបាន 10,170 ពង់ ចំណែក Note 8 វិញ ធ្វើបានតែ 6,564 ពង់ ប៉ុណ្ណោះ ខណៈដែល OnePlus 5 ទទួលបាន 6,542 ពង់… ខុសគ្នាប្រមាណ 50%។
Apple iPhone 8 vs Samsung Note 8

ចំណែក ការតេស្តល្បឿនអង្គក្រាហ្វិកដោយប្រើ កម្មវិធី 3DMark វិញ បានបង្ហាញថា iPhone 8 ទទួលបាន 62,532 ពង់ ចំណែកឯ Note 8 វិញ ទទួលបាន 39,834 ពង់ រីឯ OnePlus 5 វិញ ទទួលបាន 39,576 ពង់… ខុសគ្នាប្រមាណ 40%។
Apple iPhone 8 vs Samsung Note 8

ហើយបើតាមការតេស្ត បំលែងវីដេអូ កំរិត 4K រយៈពេល 2 នាទី នៅលើ ម៉ូដែលទាំង 2 វិញ បានបង្ហាញថា iPhone 8 ចំណាយពេលតែ 42 វិនាទី ចំណែក Note 8 វិញប្រើពេលរហូត 3 នាទី។
Apple iPhone 8 vs Samsung Note 8

សរុបសេចក្តីមក iPhone 8 គឺជា ស្មាតហ្វូនដែលមានល្បឿនលឿនបំផុត លើលោក ក្នុងខណៈពេលនេះ៕
ប្រភព: TomGuide




Loading...

ចូលរួមមតិតាមរយៈ Facebook