Search

[ព័ត៌មាន] Apple ទិញយក ក្រុមហ៊ុនបារាំង Regaind

ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានទិញយក ក្រុមហ៊ុនបារាំងតូចមួយឈ្មោះ Regaind ដែលជំនាញ ខាងបច្ចេកវិទ្យា បញ្ញានិមិត្ត ដែលអាចស្គាល់ រូបភាព វត្ថុ និងមុខ នៅក្នុងរូបថតបាន។
regaind

បើតាម វិុបសាយ Regaind បានប្រាប់ថា ជាមួយបច្ចេកវិទ្យារបស់ខ្លួន ខ្លួនអាច បែងចែករៀបចំ ឯកសាររូបថត ទាំងឡាយ តាមរយៈការវិភាគ វត្ថុ នៅក្នុងរូបភាពនោះ។ ក្រៅពីនេះ Regaind អាចវិភាគ ពី ភាពច្បាស់ ពន្លឺ ពណ៌ អាយុ ភេទ ទឹកមុខ និងគុណសម្បត្តិផ្សេងទៀត របស់ កម្មវត្ថុ នៅក្នុង រូបថតទាំងអស់នោះបាន… សាកសមបំផុត សំរាប់ប្រើ ជាមួយ មុខងារស្កែនមុខ FaceID នៅលើ iPhone X។

ក្រៅពីនេះ Apple អាចប្រើ បច្ចេកវិទ្យារបស់ Regaind រៀបចំទុកដាក់ បែងចែកជាក្រុម នូវរូបភាព ក្នុងកម្មវិធី Photos ឱ្យមានសណ្តាប់ធ្នាប់ឡើង និងងាយស្រួល ក្នុងការស្វែងរក៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook