Search

[ព័ត៌មាន] Apple កំពុងសើុបអង្កេត រឿង iPhone 8 Plus របើកសម្បក

ក្រុមហ៊ុន Apple បានអះអាងថា ខ្លួន កំពុងសើុបអង្កេត ក្រោយពេល អ្នកប្រើប្រាស់ iPhone 8 Plus ពីររូប បានចែករំលែករូបភាព iPhone 8 Plus របស់ខ្លួន ដែលរបើកសម្បក ដោយសារតែបញ្ហាថ្ម។
iPhone 8 Plus Burst

បើតាម អ្នកនាំពាក្យ Apple បានប្រាប់ថា “យើងបានដឹងពីរឿងនេះហើយ ហើយយើងកំពុងពិនិត្យលើវា”។

អតិថិជនរងគ្រោះទីមួយ គឺជា ស្ត្រីជនជាតិតៃវ៉ាន់ បានប្រាប់ថា iPhone 8 Plus របស់គាត់ បានរបើកសម្បក ក្រោយពេលសាកថ្ម បើទោះជា គាត់បានប្រើ ដុំសាកហ្សីុន របស់ Apple ក៏ដោយ។ គាត់ បានប្រគល់ ស្មាតហ្វូនរបស់គាត់ ឱ្យ Apple ដើម្បីសើុបអង្កេត។

ចំណែក អតិថិជនរងគ្រោះទីពីរ គឺជា ជនជាតិជប៉ុន ក៏បានបង្ហោះរូបភាព iPhone 8 Plus របស់គាត់ ដែលរបើកដែរ។

ក្នុងហេតុការណ៍ទាំងពីរនេះ ទំនងជា កើតឡើងដោយសារតែ ថ្មមានបញ្ហា ប៉ោង ដែលធ្វើឱ្យវា ពង្រីកខ្លួន ហើយធ្វើឱ្យ សម្បក iPhone របើក។ នេះជាបញ្ហាទូទៅ សំរាប់ថ្មប្រភេទ lithium-ion។ ដូចនេះ អ្នកមិនគួរ ទម្លាប់ដោតវាសាកពេញមួយយប់នោះទេ បើទោះជា iPhone មានប្រព័ន្ធផ្តាច់ភ្លើង នៅពេលថ្មពេញក៏ដោយ៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook