Search

[ព័ត៌មាន] តាមពិត iPhone មានឈីប FM ប៉ុន្តែ Apple ជ្រើស មិនបើកដំណើរការវា

កន្លងទៅថ្មីៗនេះ មានការទទូចមួយដោយ គណកម្មាធិការទូរគមនាគមន៍សហព័ន្ធ អាមេរិក FCC ឱ្យ ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ រាប់ទាំង Apple ផង ឱ្យ បើកដំណើរការ មុខងារ វិទ្យុ FM នៅលើស្មាតហ្វូន របស់ខ្លួន ដើម្បីឱ្យប្រជាជន អាចស្តាប់ ការប្រកាស អាសន្ន និងដំណឹងផ្សេងៗ តាមប៉ុស្តិ៍វិទ្យុ នាពេលមាន គ្រោះមហន្តរាយធម្មជាតិ ដូចជា ព្យុះ Maria, Irma និង Harvey។
FM on Apple iPhone

បើតាម ប្រធាន FCC លោក Ajit Pai បានឱ្យដឹងថា ការបើកដំណើរការឈីប FM ដែលមានបង្កប់ស្ទើរគ្រប់ស្មាតហ្វូន គឺជា ការចាំបាច់ សំរាប់ផ្តល់ព័ត៌មាន ដែលអាចជួយ ជីវិតមនុស្សបាន អំឡុងពេល មានគ្រោះមហន្តរាយធម្មជាតិ នៅពេល ប្រព័ន្ធបណ្តាញទូរស័ព្ទ មិនដំណើរ។ គាត់ បានបន្តថា Apple គឺជា ក្រុមហ៊ុនធំមួយ ដែលផលិតស្មាតហ្វូន ហើយ សង្ឃឹមថា Apple នឹងផ្លាស់ប្តូរជំហរ ដោយបើកដំណើរការឈីប FM នៅលើ iPhone របស់ពួកគេ។ ជាចុងក្រោយ Pai ទទូចថា “ធ្វើរឿងដែលត្រូវធ្វើ លោក Cook។ ចូរបើកដំណើរការឈីប FM ព្រោះជីវិតមនុស្ស ត្រូវពឹងទៅលើវា”។

ដោយឡែក Apple វិញបានឆ្លើយតបថា ខ្លួន មិនអាចបើកដំណើរការ មុខងារវិទ្យុ FM នោះទេ ព្រោះ iPhone 7, 8 និង X មិនមានឈីប FM នោះទេ ហើយ អង់តែនរបស់វា ក៏មិនមែនសំរាប់ប្រើទទួល សញ្ញាណវិទ្យុ FM នោះដែរ… ដែលនេះ មានន័យថា ម៉ូដែលដែលទាបជាងនេះ ដូចជា iPhone 6s/6/5 មានឈីបនេះ បង្កប់នៅក្នុងម៉ាសីុន។ Apple បានប្រាប់ថា ខ្លួន យកចិត្តទុកដាក់ខ្លាំងទៅលើ សុវត្ថិភាពអ្នកប្រើប្រាស់ អំឡុងគ្រាមានអាសន្ន តាមរយៈ ការបង្កើតដំណោះស្រាយទំនើប ដល់ពួកគេ ដូចជា អ្នកប្រើប្រាស់ អាចបើកទទួលសារអាសន្នពី រដ្ឋាភិបាល ពីក្នុង Settings-> Notifications ហើយពួកគេ ក៏អាចហៅចេញ ទៅលេខសង្គ្រោះបន្ទាន់ បានដែរ។
iOS-11-AMBER-Emergency-alerts-iPhone-screenshot-001-548x1024

គួររំលឹកថា នៅក្នុងស្មាតហ្វូន ដើម្បីឱ្យ វិទ្យុ FM ដំណើរការ លុះត្រាតែវា មានឈីប FM និងអង់តែងចាប់សញ្ញាណ ដែលភាគច្រើនជា គេប្រើ កាសស្តាប់ត្រចៀក ដោតទៅរន្ធមូល 3.5 ម.ម ដើម្បីប្រើវាជា អង់តែន ប៉ុន្តែ រន្ធមូលនេះ ត្រូវបាន Apple ដកចេញ តាំងពីជំនាន់ iPhone 7 មកម៉្លេះ៕
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook