Search

[ព័ត៌មាន] អ្នកវិភាគថា ថ្លៃដើមផលិត iPhone 8 Plus មួយគ្រឿង តែជាង $300 ប៉ុណ្ណោះ

បើតាម ការប៉ាន់ស្មានដំបូង របស់ ក្រុមហ៊ុនវិភាគ IHS Markit បានឱ្យដឹងថា ថ្លៃដើមគ្រឿងបន្លាស់ ដែលយកមកផលិត iPhone 8 Plus មួយគ្រឿង មានតម្លៃប្រមាណ $288.08 ហើយបូកនឹងថ្លៃជួលរោងចក្រផលិត $7.36 សរុបទៅ គឺប្រមាណ $295.44 ប៉ុណ្ណោះ។ តែនេះ មិនបានគិតដល់ ថ្លៃអភិវឌ្ឍ និងថ្លៃវិស្វករ របស់ក្រុមហ៊ុននោះទេ។

ដោយឡែក iPhone 8 វិញ មានថ្លៃដើមផលិត ប្រមាណ $247.51… ថ្លៃជាង iPhone 7 ប្រមាណ $9.57។

IHS Markit បានបន្តទៀតថា បើតាមការអង្កេត មានការកើនឡើងនូវថ្លៃដើម របស់គ្រឿងបន្លាស់កាម៉េរា ដែលនេះ បញ្ជាក់ថា Apple បានវិនិយោគ យ៉ាងខ្លាំងទៅលើ គ្រឿងបន្លាស់ប្រភេទនេះ ហើយ IHS Markit ជឿថា មានការរីកចំរើននូវគុណភាព កាម៉េរា ទាំងកាម៉េរា អ៊ុបទិក និងកាម៉េរាភ្លោះ ដែលនៅពីក្រោយ iPhone 8៕
Apple iPhone 8 8 Plus BOM

ប្រភព: IHS Markit




Loading...

ចូលរួមមតិតាមរយៈ Facebook