Search

[ព័ត៌មាន] ការពន្យាពេលការលក់ iPhone X ដោយសារតែ ការខ្វះខាត គ្រឿងបន្លាស់កាម៉េរាខាងមុខ ឈ្មោះថា Romeo និង Juliet

បើតាមសារព័ត៌មាន The Wall Street Journal បានឱ្យដឹងថា បញ្ហាចង្វាក់ផលិតកម្ម iPhone X មានការយឺតយាវ ដោយសារតែ ការខ្វះខាត គ្រឿងបន្លាស់ របស់កាម៉េរាខាងមុខ ដែលគេឱ្យឈ្មោះកូដថា Romeo និង Juliet។
Apple iPhone X True Dept Camera modules Romeo and Juliet

WSJ បានបន្តទៀតថា មានការយឺតយាវ ក្នុងការ ផ្គុំគ្រឿងបន្លាស់ Romeo ជាង Juliet ដែលជា គ្រឿងបន្លាស់ចាំបាច់ សំរាប់ប្រើក្នុងមុខងារ ស្កែនមុខ 3D ហៅថា Face ID។ គ្រឿងបន្លាស់ Romeo រួមមាន គ្រឿងបន្លាស់ដែលបាញ់ពន្លឺ ជាង 3 មឺុនចំណុច នៅលើ ផ្ទៃមុខ ដើម្បីធ្វើការស្កែនវាស់ ជម្រៅមុខរបស់អ្នកប្រើប្រាស់ ចំណែក គ្រឿងបន្លាស់ Juliet មានបំពាក់ដោយ កាម៉េរា Infrared ដើម្បីវិភាគនូវ ជម្រៅនេះ។

បើតាមប្រភពមួយប្រាប់ WSJ បានឱ្យដឹងថា ចង្វាក់ផលិតកម្ម iPhone X ឥឡូវនេះ បានដំណើរការរលូនហើយ ប៉ុន្តែ ការខ្វះខាតគ្រឿងបន្លាស់ មានន័យថា ចំនួនលក់ iPhone X នាដើមខែ តុលា ក្រោយនេះ នឹងមានការខ្សត់ខ្សោយ៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook