Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ កំណែទំរង់ថ្មី iOS 11.0.1

មិនទាន់ទាំងបានដំឡើងទៅ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ស្រួលបួលផង ឥឡូវនេះ Apple បានដាក់បញ្ចេញ កំណែទំរង់ថ្មី iOS 11.0.1 សំរាប់ iPhone, iPad និង iPod Touch ទៅហើយ។
Apple-iOS-11.0.1

បើតាម Apple បញ្ជាក់នៅក្នុង ឯកសារផ្លាស់ប្តូរ បានឱ្យដឹងថា កំណែទំរង់ថ្មីនេះ គឺសំរាប់ដោះស្រាយបញ្ហា អីុម៉ែល Exchange Server សំរាប់អ្នកប្រើប្រាស់ អីុម៉ែលរបស់ Outlook.com, Office 365 និង Exchange Server 2016។ អ្នកប្រើប្រាស់ អីុម៉ែលទាំងអស់ ជួបប្រទះ បញ្ហា ក្នុងការផ្ញើអីុម៉ែលចេញ ដោយវា ត្រូវបានច្រានចោលដោយ Server។

បញ្ហាមួយទៀត ដែលអ្នកបានដំឡើងទៅ iOS 11 រំពឹងថា Apple នឹងដោះស្រាយ គឺបញ្ហា បិទបើក អាយខន ប្លូធូស និង WiFi នៅលើ ផ្ទាំង Control Center ដែលវា មិនបានបិទការដំណើរការ ផ្នែករឹងនោះទេ គឺវា គ្រាន់តែផ្តាច់ ការតភ្ជាប់តែប៉ុណ្ណោះ។ បើតាម Apple នេះ គឺជា ការផ្លាស់ប្តូរ ដោយចេតនារបស់ Apple ប៉ុន្តែ អ្នកប្រើប្រាស់ មិនពេញចិត្តនឹង ការដំណើរការបែបននេះនោះទេ។ ចំណែក កំណែទំរង់ថ្មីនេះ មិនឃើញមាន ការដោះស្រាយបញ្ហា ខាងលើនេះនោះទេ។

លោកអ្នក អាចអាប់ដេត ទៅកំណែទំរង់ថ្មីនេះបាន ដោយចូលទៅកាន់ Settings- General- Software Update៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook