Search

[ព័ត៌មាន] អ្នកចង់ទិញ iPhone 8 គួរតេស្តសម្លេង ត្រង់កន្លែងស្តាប់នឹងត្រចៀក ព្រោះម៉ូដែលខ្លះ មានបញ្ហា

ក្រុមហ៊ុន Apple បានបញ្ជាក់អះអាងថា មានបញ្ហាផ្នែកទន់មួយ បានធ្វើឱ្យ iPhone 8 និង 8 Plus មានសម្លេងរំខាន បិុប៉ក់ នៅពេល និយាយគ្នាតាមទូរស័ព្ទ ហើយ Apple បានប្រាប់ថា កំណែទំរង់ថ្មី ដែលនឹងចេញឆាប់ៗនេះ នឹងដោះស្រាយបញ្ហានេះ បានមិនខាន។ សម្លេងរំខាននេះ ប៉ះពាល់ iPhone 8/ 8 Plus មួយចំនួនតូចតែប៉ុណ្ណោះ ហើយនឹងឮ នៅពេល ធ្វើការនិយាយគ្នាតាម កម្មវិធី Phone និង FaceTime។
Apple iPhone 8 earpiece bug

បើតាម អ្នកប្រើប្រាស់ បណ្តាញ Reddit បានប្រាប់ថា បញ្ហានេះ មិនកើតឡើង គ្រប់ការហៅចេញ នោះទេ ហើយវា នឹងមិនឮសម្លេងរំខាននេះ នោះទេ បើ អ្នកប្រើប្រាស់ បើក LoudSpeaker។

សំរាប់ អ្នកដែលនឹងទិញ iPhone 8 គួរដកវាចេញពីប្រអប់ ហើយតេស្តស្តាប់ ការហៅចេញ ឱ្យហើយ ដើម្បីបង្ការបញ្ហា នៅពេលក្រោយ៕
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook