Search

[ព័ត៌មាន] ច្បាស់ហើយ iPhone X មានអង្គចងចាំ 3GB និងថ្មធំជាង 8 Plus ទៅទៀត

iPhone X ត្រូវបានគេរកឃើញថា មានអង្គចងចាំធំ 3GB និងថ្មទំហំធំ 2,716 mAh… នេះបើតាម វិុបសាយអាជ្ញាធរចិន TENAA ហើយត្រូវបាន បង្ហាញបន្តលើ បណ្តាញធ្វីតធើ ដោយគណនី OnLeaks។
TENAA iPhone X Listing

គួរបញ្ជាក់ថា iPhone 8 មានថ្ម ទំហំ 1,821mAh អង្គចងចាំ 2GB ចំណែក iPhone 8 Plus វិញ មានអង្គចងចាំ 3GB និងថ្មទំហំ 2,675 mAh។ ដូចនេះ បើធៀបទាំង 3 ម៉ូដែលដែល Apple ទើបបញ្ចេញលក់ឆ្នាំនេះ iPhone X មានថ្មធំជាងគេ៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook