Search

[ព័ត៌មាន] Craig ថា បច្ចេកវិទ្យាស្កែនមុខ FaceID អាចស្កែនធ្លុះ វ៉ែនតាខ្មៅភាគច្រើន ហើយអាចបិទបានលឿន ដើម្បីការពារចោរកម្ម

នាយករង Apple គ្រប់គ្រងផ្នែកទន់ លោក Craig Federighi កាលពីពេលថ្មីៗនេះ បានឆ្លើយសំណួរ ប្រិយមិត្តម្នាក់ឈ្មោះ Keith Krimbel តាម អីុម៉ែល ទាក់ទងនឹង បញ្ហាបច្ចេកវិទ្យាស្កែនមុខ Face ID ថ្មី ដែលនឹងប្រើ នៅលើ iPhone X។
Craig Federighi on using iPhone X FaceID

Keith សួរថា តើ Face ID នឹងស្គាល់មុខយើងទេ នៅពេល យើងពាក់ វ៉ែនតាខ្មៅ ការពារពន្លឺព្រះអាទិត្យ? Craig បានឆ្លើយវិញថា វា នឹងដំណើរការ ទៅលើ វ៉ែនតាខ្មៅភាគច្រើន ប៉ុន្តែ មិនទាំងអស់នោះទេ ដោយ វ៉ែនតាភាគច្រើន អាចឱ្យពន្លឺ អិុនហ្វ្រា រត់ឆ្លងកាត់កញ្ចក់ បានគ្រប់គ្រាន់ល្មមនឹង ឱ្យ បច្ចេកវិទ្យា Face ID អាចសម្គាល់ឃើញ ភ្នែករបស់អ្នកបាន។

ចំណែក ទាក់ទងនឹង សំណួរគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ តើធ្វើដូចម៉្តេច ដើម្បីការពារ ពេលចោរ ឆក់យកទូរស័ព្ទ ហើយយកវាដាក់ ទល់នឹងមុខយើង ហើយរត់? Craign បានឆ្លើយថា អ្នកប្រើប្រាស់ មានជំរើសពីរ៖ បើសិនជា យើង មិនប្រើកែវភ្នែកសម្លឹងមើល ទូរស័ព្ទ នោះទេ នោះវានឹង មិនដោះសោរឡើយ។ ទីពីរ បើសិនជាយើង ចុចប៊ូតុង នៅគែមសងខាងទូរស័ព្ទ មុននឹងហុចឱ្យទៅចោរ នោះវា នឹងបិទដំណើរការ មុខងារស្កែនមុខ Face ID ហើយនឹង ទាមទារឱ្យវាយ លេខសម្ងាត់ ជំនួសវិញ៕

Craig on FaceID

ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook