Search

[ព័ត៌មាន] Apple បង្ហាញខ្លួន នាឡិកាឆ្លាតវៃ Apple Watch ស៊េរី 3

ក្រៅពី បង្ហាញខ្លួន iPhone ជំនាន់ថ្មីហើយ ក្រុមហ៊ុន Apple ក៏ប្រកាសពី នាឡិកាឆ្លាតវៃ ជំនាន់ទី 3 ដែរ គឺ Apple Watch ស៊េរី 3 ដែលមាន បំពាក់មកជាមួយនូវ មុខងារ តភ្ជាប់អីុនធើណែត 4G LTE និង មុខងាររង្វាស់កំរិតកម្ពស់ ជំនាន់ថ្មី។ Apple Watch ស៊េរី 3 មានពីរម៉ូដែល គឺ ម៉ូដែលមាន 4G+GPS និង ម៉ូដែលដែលមានតែ GPS ហើយម៉ូដែលទាំងពីរ ត្រូវបានបំពាក់ដោយ អង្គគណនា 2 គ្រាប់ ដែលមានល្បឿនលឿនជាង ម៉ូដែលមុន ដល់ទៅ 70%។
Apple Watch Series 3

សំរាប់ម៉ូដែល ដែលមាន 4G គឺវាប្រើប្រាស់ លេខទូរស័ព្ទតែមួយ ជាមួយ iPhone របស់អ្នក ហើយមុខងារនេះ ត្រូវការប្រើ សីុមកាតថ្មី eSim ដែលមានប្រើបានតែ បណ្តាញនៅអាមេរិក ប៉ុណ្ណោះ។ នៅពេល ភ្ជាប់ជាមួយ iPhone នោះ នាឡិកានេះ នឹងប្រើ អីុនធើណែត របស់ iPhone ប៉ុន្តែ នៅពេល នៅឆ្ងាយដាច់ពី iPhone នោះ នាឡិកានេះ នឹងភ្ជាប់ទៅប្រើ អីុនធើណែត 4G របស់បណ្តាញទូរស័ព្ទដោយខ្លួនឯង។

សំរាប់តម្លៃរបស់វាវិញ គឺចាប់ផ្តើមពី $329 សំរាប់ម៉ូដែលដែលមានតែ GPS និង $399 សំរាប់ម៉ូដែល 4G + GPS ហើយការកម៉្មង់ទិញទុកមុន នឹងចាប់ផ្តើម នាថ្ងៃទី 15 ខែកញ្ញា នេះ៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook