Search

[ព័ត៌មាន] Apple បង្ហាញខ្លួន iPhone 8 ដែលជាជំនាន់ក្រោយរបស់ iPhone 7

ក្រៅពី iPhone X ថ្មី ក្រុមហ៊ុន Apple ក៏បង្ហាញខ្លូនផងដែរនូវ iPhone 8 និង 8 Plus ដែលជា ជំនាន់ក្រោយរបស់ iPhone 7 និង 7 Plus។
Apple iPhone 8

មិនមានការផ្លាស់ប្តូររូបរាង អ្វីប្លែកថ្មី ធំដុំនោះទេ គ្រាន់តែមានការផ្លាស់មកប្រើ កញ្ចក់នៅផ្នែកខាងក្រោយ តែប៉ុណ្ណោះ។ ដោយឡែក សំរាប់ គុណសម្បត្តិរបស់វាវិញ មានដូចជា បន្ទៈឈីបថ្មី A11 ដែលមានអង្គគណនា 6 គ្រាប់ និង អង្គក្រាហ្វិក 3 គ្រាប់, កាម៉េរាដែលអាចថតរូប និងវីដេអូ បានល្អជាងមុនលំដាប់ 4K និងផលិតឡើងសំរាប់មុខងារតថភាពបន្ថែម AR (សំរាប់ម៉ូដែល 8 Plus ប៉ុណ្ណោះ), មុខងារសាកថ្ម ដោយឥតប្រើខ្សែ និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីចុងក្រោយ iOS 11។
Apple iPhone 8

ដោយឡែក សំរាប់តម្លៃរបស់វាវិញ គឺចាប់ផ្តើមពី $699 សំរាប់ម៉ូដែល iPhone 8 ទំហំ 64GB ហើយការកម៉្មង់ទិញទុកមុន អាចចាប់ផ្តើមពីថ្ងៃទី 15 ខែកញ្ញានេះ តទៅ។ ស្មាតហ្វូនជំនាន់ក្រោយនេះ មាន 3 ពណ៌ឱ្យជ្រើសរើស គឺ ប្រផេះ, ទឹកប្រាក់ និងមាស
Apple iPhone 8




Loading...

ចូលរួមមតិតាមរយៈ Facebook