Search

[ព័ត៌មាន] iPhone X នឹងមាន អង្គចងចាំ 3GB ចំណែក iPhone 8 នឹងមានតែ 2 GB ប៉ុណ្ណោះ

ខណៈដែល ស្មាតហ្វូន Android មានទំហំអង្គចងចាំ RAM ដល់ទៅ 6GB ទៅហើយ ក្រុមហ៊ុន Apple នៅតែយល់ថា អង្គចងចាំ 2 ទៅ 3 GB គឺគ្រប់គ្រាន់ទៅហើយ សំរាប់ប្រើនៅលើ ស្មាតហ្វូនរបស់ខ្លួន។
iPhone  X Ram

បើតាម ការរកឃើញរបស់ អ្នកសរសេរកូដ Steve Troughton-Smith ពីក្នុងឯកសារដំឡើងប្រព័ន្ធ iOS 11 GM ដែលទើបនឹងបែកធ្លាយ បានបង្ហាញថា មិនខុសពី ម៉ូដែលមុននោះទេ iPhone 8 នឹងមានអង្គចងចាំ 2GB ដូច iPhone 7 ចំណែក iPhone 8 Plus នឹងមានអង្គចងចាំ 3GB ដូច iPhone 7 Plus ដែរ។ ដោយឡែក iPhone X អេក្រង់ OLED វិញ នឹងមាន អង្គចងចាំ 3GB ដូច iPhone 8 Plus ដែរ៕

ប្រភព: @stroughtonsmith




Loading...

ចូលរួមមតិតាមរយៈ Facebook