Search

[ព័ត៌មាន] បន្ទៈឈីប A11 ថ្មីនៅលើ iPhone X មានអង្គគណនា ដល់ទៅ 6 គ្រាប់

បន្ទៈឈីប A11 ថ្មីនៅលើ iPhone X ត្រូវបានគេរកឃើញថា មានអង្គគណនា ដល់ទៅ 6 គ្រាប់… នេះបើតាម អ្នកសរសេរកូដ @never_released បានរកឃើញ នៅក្នុង កូដ របស់ ឯកសារដំឡើង iOS 11 GM ដែលទើបតែ បែកធ្លាយ កាលពីពេលថ្មីៗនេះ។
Apple A11 Chipset

បើតាម @never_released បានឱ្យដឹងថា អង្គគណនា ទាំង 6 គ្រាប់នេះ: មាន 2 គ្រាប់ ដំណើរការខ្លាំង ឈ្មោះថា Monsoon និង 4 គ្រាប់ទៀត ដំណើរការខ្សោយ ឈ្មោះថា Mistral… ជាការកើនឡើង អង្គគណនា ចំនួន 2 គ្រាប់ បើធៀបនឹង បន្ទៈឈីប A10 នៅលើ iPhone 7។

@never_released បានបន្តទៀតថា អ្វីដែលថ្មី គឺគេ អាចបញ្ជារឱ្យដំណើរការ អង្គគណនា ទាំង 6 គ្រាប់នេះ ឱ្យដំណើរការ ក្នុងពេលតែមួយបាន ដោយខុសពី បន្ទៈឈីប A10 មុន ដែលដំណើរការម្តង បានតែ 2 គ្រាប់ ប៉ុណ្ណោះ។ ដូចនេះ គាត់ជឿថា វានឹងទទួលបាន ពិន្ទុខ្ពស់ នៅពេល គេប្រើវា តេស្តល្បឿននៅក្នុង កម្មវិធី Geekbench ហើយវា នឹងធ្វើឱ្យ បន្ទៈឈីបដទៃទៀត រង្គោះរង្គើមិនខាន (សំដៅលើ SnapDragon)។ បន្ទៈឈីប A11 នេះ មានឈ្មោះកូដថា T8015៕
ប្រភព: @never_released




Loading...

ចូលរួមមតិតាមរយៈ Facebook