Search

[ព័ត៌មាន] WSJ ថា ទោះបើជា ងងឹតស្លុប ក៏ iPhone 8 អាចស្កែនមុខ អ្នកប្រើប្រាស់ បានដែរ

iPhone 8 ដែលនឹងប្រើប្រាស់ សិុនស័រ 3D ទាំងកាម៉េរាខាងមុខ និងខាងក្រោយ មានសមត្ថភាព អាចស្កែនមុខ របស់អ្នកប្រើប្រាស់ ក្នុងល្បឿនលឿន មិនដល់ 1 វិនាទីផង… នេះបើតាម សារព័ត៌មាន The Wall Street Journal។ WSJ បានបន្តទៀតថា ក្រៅពីនេះ បច្ចេកវិទ្យាស្កែនរបស់វា មានសមត្ថភាព អាចស្កែនមុខ អ្នកប្រើប្រាស់ នៅទីដែលមានពន្លឺតិច និងងងឹតស្លុប តែម្តង ក៏បានដែរ។
face-scan

នៅក្នុងការចុះផ្សាយកាលពីម្សិលមិញ WSJ បានសរសេរថា ការដោះសោរអេក្រង់ ដោយប្រើ បច្ចេកវិទ្យាស្កែនមុខ នឹងក្លាយជា រឿងសាមញ្ញ នៅពេល Apple ដាក់បញ្ចេញមុខងារនេះ នៅលើ iPhone 8 របស់ខ្លួន ហើយវា នឹងដំណើរការលឿន ល្អ ដូចប៊ូតុងស្កែនក្រយៅដៃ ដែរ។

ជាជាង ការប្រើ បច្ចេកវិទ្យាស្កែនបែប 2D ដែលមិនប្រាកដប្រជា ដូចនៅលើ Galaxy S8 ស្មាតហ្វូន iPhone 8 របស់ Apple នឹងប្រើប្រាស់ បច្ចេកវិទ្យាស្កែនបែប 3D ម៉្យាង ហៅថា “ការបាញ់ពន្លឺ ដើម្បីស្កែន” ដោយ វា នឹងធ្វើការ បញ្ចេញពន្លឺ Infrared រាប់ពាន់ចំណុច បាញ់ទៅលើ មុខមនុស្ស បន្ទាប់មក វានឹងធ្វើការ វាស់ចម្ងាយ នៅពេល ពន្លឺប៉ះនឹងផ្ទៃមុខ ហើយធ្វើការ ផ្គុំជាទំរង់មុខមនុស្ស ចេញមក។

ប្រភព បានបន្តទៀតថា សិុនស័រ 3D នេះ អាចដំណើរការ ទាំងនៅមុំត្រង់ ឬបញ្ឈិត ហើយមិនចាំបាច់តែ កាន់ដាក់ត្រង់ចំផ្ទៃមុខនោះទេ។ បច្ចេកវិទ្យានេះ នឹងក្លាយជា បច្ចេកវិទ្យាជំនួស ការស្កែនក្រយៅដៃ ដើម្បីដោះសោរអេក្រង់ និងបញ្ជាក់នូវការទូទាត់ តាម សេវា Apple Pay៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook