Search

[ព័ត៌មាន] iOS 11 មានមុខងារមួយ ប្រឆាំងការឆែកឆេរដោយប៉ូលីស ហៅថា “Cop Button”

មុខងារសុវត្ថិភាពមួយ នៅក្នុង iOS 11 ត្រូវបានគេរកឃើញ ដែលអាចឱ្យអ្នកប្រើប្រាស់ បិទមុខងារស្កែនក្រយៅដៃ ហើយដាក់បង្ហាញ ផ្ទាំងសង្គ្រោះបន្ទាន់ 911 បាន ដោយគ្រាន់តែចុចប៊ូតុង បិទបើកភ្លើង 5 ដងជាប់ៗគ្នា។ ហើយដើម្បីបើកប្រើ iPhone បាន លុះត្រាតែ មានការវាយ លេខសម្ងាត់ ជំនួសវិញ។
Apple iOS 11 Cop Button

មុខងារនេះ មានផលប្រយោជន៍ប្រើការពីរ គឺទីមួយ អាចឱ្យអ្នកប្រើប្រាស់ ហៅទៅកាន់លេខសង្គ្រោះបន្ទាន់ ឬប៉ូលីស បានលឿន នៅពេលមានគ្រោះអាសន្ន និងទីពីរ ការពារការឆែកឆេរ ដោយប្រើកម្លាំងបង្ខំ ដោយប៉ូលីស ឬអ្នកផ្សេងទៀត។

គួររំលឹកថា បើតាម ព័ត៌មានកន្លងមក បានរាយការណ៍ថា មានការប្រើប្រាស់ ក្រយៅដៃចម្លង របស់ ម្ចាស់ទូរស័ព្ទ ដោយប៉ូលីស ដើម្បីដោះសោរចាក់អេក្រង់ ស្មាតហ្វូន របស់ពួកគេ ហើយក៏លេចឮ មានការប្រើប្រាស់ កម្លាំងបង្ខំ ឱ្យប្រើម្រាមដៃ បើកសោរចាក់អេក្រង់ទូរស័ព្ទ ដែរ។ មុខងារថ្មីនេះ អាចកាត់បន្ថយ ការឆែកឆេរ ដោយគ្មានការអនុញ្ញាតិនេះ ដោយវា ទាមទារឱ្យវាយលេខសម្ងាត់ ជំនួសវិញ៕
ប្រភព: Twitter.com/alt_kia




Loading...

ចូលរួមមតិតាមរយៈ Facebook