Search

[ព័ត៌មាន] Apple TV ថ្មី នឹងទ្រទ្រង់ការបង្ហាញរូបភាព រហូត 4K

Apple TV ថ្មី នឹងទ្រទ្រង់ការបង្ហាញរូបភាព រហូត 4K… នេះបើតាម ការរកឃើញរបស់អ្នក សរសេរកូដ Steve Troughton-Smith។ Smith អាចកែ កម្មវិធីតំណាង ហៅថា “Simulator” ដែល Apple ផ្តល់ជូនអ្នកអភិវឌ្ឍ សំរាប់តេស្តសាកល្បង កម្មវិធីដែលដំណើរការលើ tvOS របស់ ម៉ាសីុន Apple TV ឱ្យវា អាចបង្ហាញរូបភាព បានក្នុងកំរិត 4K។
Apple TV 4K

បើតាម Smith បានឱ្យដឹងថា ទំហំរូបភាព 4K ធាតុពិត គឺទំហំ 1080p គុណនឹង 2 ដូចនេះ បើសិនជា អ្នកអភិវឌ្ឍកូដ សំរាប់ប្រព័ន្ធ tvOS របស់ Apple TV គួរចាប់ផ្តើម បន្ថែមរូបភាព អាយខន និងអីុនធើហ្វេស ដែលមាន ទំហំធំជាងមុន 2 ដង ដើម្បីរង់ចាំទទួល ម៉ាសីុន Apple TV 4K ស៊េរីថ្មី នោះជាការស្រេច។

បើតាមដំណឹងលេចឮកន្លងមក Apple នឹងបញ្ចេញ Apple TV 4K ស៊េរីថ្មី នាចុងឆ្នាំនេះ ហើយវា មានឈ្មោះកូដថា “AppleTV6,2″។ ដោយលក្ខណៈសម្បត្តិដទៃទៀត ដែលគេបានដឹង គឺ ការទ្រទ្រង់មុខងារបង្ហាញរូបភាពពិត HDR 10 និងបច្ចេកវិទ្យាសម្លេងថ្មី Dolby Vision៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook