Search

[ព័ត៌មាន] iPhone 8 នឹងមានពណ៌សំណព្វថ្មី គឺ ទង់ដែង

វា បានក្លាយជា ទម្លាប់ទៅហើយ សំរាប់ Apple នៅពេល បញ្ចេញ ស្មាតហ្វូន iPhone ម៉ូដែលថ្មី ដោយ Apple នឹងណែនាំ អ្នកប្រើប្រាស់នូវ ពណ៌ថ្មី ដូចជា ពណ៌មាសកុលាប ‘Rose Gold‘ សំរាប់ iPhone 6s និង ពណ៌ខ្មៅក្រិប ‘Jet Black‘ សំរាប់ iPhone 7 ជាដើម។
Apple iPhone 8 Copper

ដោយឡែក សំរាប់ iPhone 8 ថ្មី ក៏មិនខុសគ្នាដែរ។ បើតាម គណនី Weibo មួយឈ្មោះ @gzpojia បានឱ្យដឹងថា ពណ៌សំណព្វចិត្តថ្មី របស់ Apple គឺ ពណ៌ទង់ដែង ហើយ iPhone 8 នឹងមានសម្បកក្រោយតែ 3 ពណ៌ប៉ុណ្ណោះ គឺ ខ្មៅ, ទឹកប្រាក់ និងទង់ដែង នេះឯង។

ចំណែក នៅផ្នែខាងមុខ ដោយសារតែ អេក្រង់របស់វា គ្របដណ្តប់ ស្ទើរពេញទៅហើយ នៅសល់តែ គែមខាងលើត្រង់កាម៉េរា តែបន្តិចតែប៉ុណ្ណោះ ហើយត្រង់កន្លែងនេះ នឹងមានតែ ពណ៌ខ្មៅប៉ុណ្ណោះ៕
ប្រភព: Weibo




Loading...

ចូលរួមមតិតាមរយៈ Facebook