Search

[ព័ត៌មាន] អ្នកវិភាគថា Apple បានលះបង់គំរោង បង្កប់ មុខងារស្កែនក្រយៅដៃ ពីក្រោម អេក្រង់

ក្រុមហ៊ុន Apple បានលះបង់ គំរោងរបស់ខ្លួន ក្នុងការបង្កប់ បច្ចេកវិទ្យាស្កែនក្រយៅដៃ Touch ID នៅពីក្រោម អេក្រង់ iPhone 8… នេះបើតាម អ្នកវិភាគ Ming-Chi Kuo ដ៏ល្បីឈ្មោះរបស់ ក្រុមហ៊ុន ហិរញ្ញវត្ថុ KGI Securities។
Apple iPhone 8

Kuo បានបន្តទៀតថា មូលហេតុដែលនាំឱ្យមានការបោះបង់នេះ គឺដោយសារ (1) លទ្ធភាពស្កែនទម្លុះពីក្រោមអេក្រង់ មានការលំបាក បើទោះជា OLED មានបន្ទៈស្តើងជាង LCD ក៏ដោយ (2) សញ្ញាណបញ្ជូន មានការរារាំងច្រើន ដោយសារមាន បន្ទៈច្រើននៅពីលើវា (3) ការរចនាម៉ូដស្ទើរពេញអេក្រង់ថ្មីរបស់ iPhone 8 មិនសីុគ្នា នឹងបច្ចេកវិទ្យាស្កែនក្រយៅដៃបច្ចុប្បន្ន។

ដោយយោងលើមូលហេតុនេះ Kuo ជឿថា នឹងមិនមានអ្វី បង្អាក់ ចង្វាក់ផលិតកម្ម របស់វា ទៀតទេ ដូចនេះ គេ អាចនឹងបានឃើញ ម៉ូដែលថ្មីនេះ នាអំឡុងខែតុលា.. មិនដល់ចុងឆ្នាំនោះទេ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook