Search

[ព័ត៌មាន] iPhone 8 អាចថតវីដេអូ បានក្នុងលំដាប់ 4K ល្បឿន 60 fps ទាំងកាម៉េរាខាងមុខ និងខាងក្រោយ

iPhone 8 ទំនងជា អាចថតវីដេអូ បានក្នុងលំដាប់ 4K ល្បឿន 60 fps ទាំងកាម៉េរាខាងមុខ និងខាងក្រោយ… នេះបើតាម កូដដែលរកឃើញដោយ វិុបសាយ iHelpBR។ នេះ គឺជា វិវត្តន៍គុណភាពកាម៉េរា ដ៏គួរឱ្យកត់សម្គាល់មួយ បើធៀបនឹង iPhone 7 ដែលអាចថតវីដេអូ ដោយប្រើកាម៉េរាខាងក្រោយ ក្នុងលំដាប់ 4K ល្បឿន 30 fps និងកាម៉េរាខាងមុខ ត្រឹមលំដាប់ 1080p ប៉ុណ្ណោះ។
iHBhelp

បើតាម បទបង្ហាញអំពី ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 អំឡុង ព្រឹត្តិការណ៍ WWDC 2017 កាលពីខែ មិថុនា កន្លងទៅ បានបង្ហាញថា ការថតវីដេអូ លំដាប់ 4K នឹងក្លាយជា មុខងារទូទៅមួយ នៅលើ កំណែទំរង់ថ្មីនេះ ដោយ Apple បានបង្កើត កូដវីដេអូថ្មីមួយ ហៅថា HEVC ឬ H.265 ដែលអាច បង្រួមឯកសារវីដេអូ ដែលបានថតរហូត 40% បើធៀបនឹង កូដវីដេអូ H.264 ដែលគេប្រើទូទៅ ឬបើនិយាយឱ្យសាមញ្ញ វីដេអូដែលថតថ្មី នៅលើ iOS 11 នឹងមានទំហំ ពាក់កណ្តាល បើធៀបនឹង វីដេអូដែលថត កាលពីមុន៕
ប្រភព: iHelpBR




Loading...

ចូលរួមមតិតាមរយៈ Facebook