Search

[ព័ត៌មាន] លេចចេញអីុនធើហ្វេស សំរាប់ iPhone 8

រូបភាពមួយចំនួន ដែលជា អីុនធើហ្វេសរបស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS សំរាប់ iPhone 8 ត្រូវបាន បញ្ចេញកាលពីពេលថ្មីៗនេះ ដោយគណនីធ្វីតធើ អ្នកសរសេរកូដ stroughtonsmith។
Apple iPhone 8 simulator

រូបភាពនេះ បានបង្ហាញតំរុយមួយចំនួន ពិសេសត្រង់ផ្នែកខាងលើ ត្រង់របាកាំថ្ម របស់ iPhone 8 នឹងមានភាពខុសប្លែកពី iPhone ដទៃទៀត។ របាកាំសេវា និងថ្ម នៅលើ iPhone 8 នឹងត្រូវបានគេបែងចែកជាពីរ គឺខាងឆ្វេង សំរាប់បង្ហាញ សេវាអាយខន កាំសេវាបណ្តាញទូរស័ព្ទ និងអាយខន WiFi ចំណែកខាងស្តាំ នឹងបង្ហាញ អាយខន ថ្ម, ប្លូធូស និងអាយខនតូចៗ ផ្សេងទៀត។ ដោយឡែក ចន្លោះខ្មៅនៅចំកណ្តាល របាទាំងពីរនេះ គឺជា កន្លែងដាក់ កាម៉េរាខាងមុខ, កន្លែងស្តាប់នឹងត្រចៀក ព្រមទាំងសិុនស័រផ្សេងទៀត ហើយវា នឹងមិនមែនជា កញ្ចក់អេក្រង់ នោះទេ។

ចំណែក អាយខន បង្ហាញ នាឡិកាវិញ ត្រូវបាន វិស្វករ Apple ដាក់វា នៅក្នុង បន្ទាត់ទី 2 ដែលមើលទៅ ហាក់ដូចជា អាក្រក់មើលបន្តិច៕
iPhone 8 simulator
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook