Search

[ព័ត៌មាន] ឧបាល័រឆ្លាតវៃ HomePod នឹងមានអេក្រង់ អំពូល LED ទំហំ 272×340 ភិចសែល និងអង្គចងចាំ 1GB

ឧបាល័ឆ្លាតវៃ HomePod របស់ Apple ដែលមានគំរោងនឹងដាក់បញ្ចេញលក់ នាចុងឆ្នាំនេះ ត្រូវបានគេរកឃើញ លក្ខណៈសម្បត្តិរបស់វាខ្លះៗ ហើយ តាមរយៈ ឯកសារដំឡើងប្រព័ន្ធប្រតិបត្តិការណ៍របស់វា ដែល Apple បញ្ចេញឱ្យ អ្នកអភិវឌ្ឍតេស្តសាកល្បង។
Apple HomePod

បើតាម អ្នកសរសេរកូដ Avery Magnotti បានឱ្យដឹងថា ឧបាល័ឆ្លាតវៃ នឹងមាន អេក្រង់ ទំហំបង្ហាញរូបភាព 272×340 ភិចសែល និងមានអង្គចងចាំ 1GB។ អេក្រង់របស់វា មិនមែនជា អេក្រង់ហ្មត់នោះទេ ប៉ុន្តែ ជាបន្តុំនៃអំពូល LED ដែលប្រើសំរាប់បង្ហាញ សញ្ញាសាមញ្ញ ប៉ុណ្ណោះ។

គួររំលឹកថា HomePod គឺជា ចម្លើយរបស់ Apple ទៅកាន់ ឧបាល័រឆ្លាតវៃ Echo របស់ Amazon ដែលអាចប្រើ គ្រប់គ្រងបញ្ជារ ដោយសម្លេង ទៅកាន់ ឧបករណ៍ឆ្លាតវៃ ដទៃទៀត ក្នុងគេហដ្ឋាន ព្រមទាំងអាចប្រើប្រាស់វា សាកសួរព័ត៌មាន តាមរយៈជំនួយការសម្លេង Siri បានថែមទៀតផង។

HomePod មានគំរោងនឹងដាក់លក់ នាខែធ្នូ ចុងឆ្នាំ 2017 នេះ ក្នុងតម្លៃ $349… ថ្លៃជាង Amazon Echo ដល់ទៅ 2 ដង៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook