Search

[ព័ត៌មាន] តើអ្នកដឹងទេថា មកដល់ពេលនេះ Apple លក់ iPhone បានប៉ុន្មានគ្រឿងហើយ?

នាយកប្រតិបត្តិ Apple លោក Tim Cook ថ្ងៃនេះ បានប្រកាស ប្រកបដោយ មោទនភាពថា ក្រុមហ៊ុន Apple បានលក់ ស្មាតហ្វូន iPhone បានរហូត 1.2 ពាន់លានគ្រឿងហើយ ចាប់តាំងពីការលក់ម៉ូដែលដំបូង នាឆ្នាំ 2007 មកម៉្លេះ។
iphone-mosaic

Cook ថា នេះ គឺជា កំណត់ត្រាមួយ ដ៏អស្ចារ្យ ដែល Apple បំបែកបាន ដោយប្រើពេលត្រឹម 10 ឆ្នាំប៉ុណ្ណោះ។ ការថ្លែងនេះ បានកើតឡើង អំឡុង ការប្រកាសអំពី របាយការណ៍ហិរញ្ញវត្ថុ របស់ Apple សំរាប់ត្រីមាសទី 3 ឆ្នាំសារពើពន្ធ 2017 នេះ។

បើតាម Cook បានឱ្យដឹងថា សំរាប់ត្រីមាសក្រោយនេះ Apple លក់ iPhone បានជាង 200 លានគ្រឿង… មានការកើនឡើង 4 ដង បើធៀបនឹង ត្រីមាសដដែល កាលពីឆ្នាំទៅមិញ។ Cook បានបន្តទៀតថា នេះគួរអរគុណទៅដល់ តំរូវការខ្លាំងក្លារបស់ iPhone 7 ហើយគាត់ ជឿថា ការបញ្ចេញ iPhone 8 នាចុងឆ្នាំនេះ នឹងបន្ត ជំរុញការលក់ iPhone កាន់តែខ្លាំងឡើង៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook