Search

[ព័ត៌មាន] លេចចេញ រូបអាយខន និងលក្ខណៈសម្បត្តិខ្លះៗ របស់ iPhone 8

ក្រុមហ៊ុន Apple បានធ្វើឱ្យបែកធ្លាយ ដោយចៃដន្យ នូវ រូបភាពការរចនាម៉ូដ iPhone 8 និងលក្ខណៈសម្បត្តិប្រព័ន្ធសុវត្ថិភាពរបស់វា ខ្លះៗ នៅក្នុង ឯកសាររបស់ប្រព័ន្ធប្រតិបត្តិការណ៍ របស់ ឧបាល័រឆ្លាតវៃ HomePod ដែលរកឃើញដោយ អ្នកសរសេរកូដ Steve Troughton-Smith និង Guilherme Rambo។
pearlID

ពួកគេ បានរកឃើញ តំរុយខ្លះៗនៃ មុខងារសុវត្ថិភាពរបស់ iPhone 8 ជាកូដ ដែលរួមមាន មុខងារចំណាំមុខ ឈ្មោះថា pearlID, មុខងារពន្លឺក្រហម Infrared ដើម្បីចាប់យកមុខ នៅទីងងឹត ដូចជា ពេលយប់ ហើយក៏រកឃើញ កូដ touchID ដែរ ដែលតំរុយប្រាប់ថា មុខងារស្កែនក្រយៅដៃ នឹងនៅតែមាន នៅលើ iPhone ថ្មីនេះ។
iPhone 8 icon

ហើយអ្វីដែលគួរឱ្យរំភើបនោះ គឺ ពួកគេបានរកឃើញ អាយខនមួយ តំណាងឱ្យ iPhone 8 ដែលមានរូបរាង ដូចនឹង ព័ត៌មានដែលលេចឮកន្លងមក គឺ អេក្រង់ស្ទើរពេញផ្ទៃខាងមុខ និងមានសល់គែមខាងលើបន្តិច សំរាប់ដាក់ រន្ធស្តាប់ត្រចៀក និងកាម៉េរាខាងមុខ៕
iPhone-8-render
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook