Search

[ព័ត៌មាន] Google ថ្ងៃនេះ បានដាក់បញ្ចេញ កម្មវិធីមួយ ឱ្យអ្នកប្រើប្រាស់ អាច តាមដាន និងដឹងពី ទីតាំង របស់ ខ្លួន និង មនុស្សដែលជិតស្និទ្ធ

ក្រុមហ៊ុន Google ថ្ងៃនេះ បានដាក់បញ្ចេញ កម្មវិធីមួយ សំរាប់ប្រព័ន្ធ iOS ប្រើនៅលើ iPhone/iPad ឈ្មោះថា “Trusted Contacts” ដែលអាច ឱ្យអ្នកប្រើប្រាស់ តាមដាន និងដឹងពី ទីតាំង របស់ ខ្លួន និង មនុស្សដែលជិតស្និទ្ធ ដូចជា មិត្តភក្តិ និង ក្រុមគ្រួសារ ជាដើម។ កម្មវិធីនេះ មានមុខងារ ស្រដៀងនឹង មុខងារ Find My Friends របស់ Apple ដែរ។
Google-Trusted-Contacts-app-for-Apple-iPhone-and-iPad

បើតាម Google បានឱ្យដឹងថា “កម្មវិធីនេះ គឺជា មធ្យោបាយថ្មីមួយ ដែលអាចឱ្យមិត្តភក្តិ ឬក្រុមគ្រួសារ របស់អ្នក ដឹងថា អ្នកមានសុវត្ថិភាព និងនៅកន្លែងណា។ ពួកគេ អាច ស្នើសុំ ទីតាំង របស់អ្នក ហើយអ្នក មានសិទ្ធនឹង ប្រាប់ ឬមិនប្រាប់ឱ្យដឹងបាន។ អ្នកប្រើប្រាស់ ក៏អាចបើក បង្ហាញពីទីតាំង ជាប់ជាប្រចាំ ក្នុងករណី មានគ្រោះអាសន្ន ជាដើម។ កម្មវិធីនេះ អាចតាមដាន និងប្រាប់ពី ទីតាំង បើទោះជា ឧបករណ៍អ្នកប្រើប្រាស់ មិនមាន អីុនធើណែត ឬអស់ថ្ម ក៏ដោយ ហើយវា នឹងបង្ហាញទីតាំង នៅលើ ផែនទី Maps របស់ Google“។
Google Trusted Contacts app for Apple iPhone and iPad

លោកអ្នក អាចដោនឡូដ កម្មវិធីនេះ ដោយឥតគិតថ្លៃពី App Store: https://itunes.apple.com/us/app/trusted-contacts/id1225684042
ប្រភព: App Store




Loading...

ចូលរួមមតិតាមរយៈ Facebook