Search

[ព័ត៌មាន] ហ្វេសប៊ុក នឹងដំណើរការ បណ្តាញវីដេអូ Facebook TV ស្រដៀងនឹង Youtube ឆាប់ៗនេះ

ក្រុមហ៊ុន បណ្តាញទំនាក់ទំនងសង្គម Facebook ត្រូវបានគេរាយការណ៍ថា នឹងដាក់ដំណើរការ កម្មវិធី Facebook TV ដែលមាន លក្ខណៈដូច បណ្តាញវីដេអូ Youtube ដែរ ហើយវា នឹងចេញមុខ នារយៈពេល 2 អាទិត្យ ខាងមុខនេះ… នេះបើតាម ប្រភពពី Bloomberg។
facebook tv

ប្រភព បានបន្តឱ្យដឹងថា បណ្តាញវីដេអូ Facebook TV ថ្មីនេះ នឹងដាក់បញ្ចាំង វីដេអូខ្នាតខ្លី 10 នាទី ពីសំណាក់ ដៃគូបង្កើតស៉្បតវីដេអូ នានា ហើយចំណែក រឿងភាគវិញ នឹងដាក់បញ្ចាំង តាមពេលក្រោយ។ វីដេអូទាំងអស់នេះ នឹងមាន កូឡោន ផ្ទាល់ខ្លួនរបស់វា ហើយមិនបង្ហាញនៅលើ ផ្ទាំងដំបូង News Feed របស់ កម្មវិធីហ្វេសប៊ុក នោះទេ។

ប្រភព បានឱ្យដឹងថា ហ្វេសប៊ុក TV នឹងមានមុខងារនៅចន្លោះរវាង បណ្តាញវីដេអូ Youtube របស់ Google និង បណ្តាញខ្សែកាបអនឡាញ ដូចជា Netflix, HBO និង Showtime។ ប៉ុន្តែ គេមិនទាន់ដឹងឱ្យប្រាកដថា វា នឹងចេញមករបៀបយ៉ាងម៉េច នោះទេ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook