Search

[ព័ត៌មាន] រោងចក្រ Foxconn ប្រកាសជាផ្លូវការ នឹងបើក រោងចក្រផលិតអេក្រង់ LCD តម្លៃ $10 ពាន់លានដុល្លារ នៅអាមេរិក

រោងចក្រ Foxconn ដែលជា ដៃគូ និងជារោងចក្រផ្គុំ iPhone/iPad ឱ្យ Apple បានប្រកាសជាផ្លូវការ កាលពីពេលថ្មីៗនេះថា ខ្លូន នឹងបើករោងចក្រ ផលិតអេក្រង់ LCD មួយ នៅរដ្ឋ Wisconsin សហរដ្ឋ អាមេរិក ដោយគ្រោងចំណាយថវិការ ប្រមាណ $10 ពាន់លានដុល្លារ និងបង្កើត ការងារ ប្រមាណ 13,000 កន្លែង។
wisconsin-foxconn

ការប្រកាសនេះ បានកើតឡើង ក្រោយមាន ការទទូចពីសំណាក់ ប្រធានាធិបតីយអាមេរិក ទៅកាន់ នាយកប្រតិបត្តិ Apple លោក Tim Cook ហើយ Apple បានស្នើ ទៅកាន់រោងចក្រដៃគូ Foxconn ដើម្បីពិចារណា លើសំណើរនេះ។

ប្រភព បានបន្តទៀតថា Foxconn កំពុងស្វែងរក ការអនុគ្រោះ និងឧបត្ថម្ភពី រដ្ឋាភិបាល ប្រមាណ $3 ពាន់លានដុល្លារ សំរាប់គំរោងនេះ។ Foxconn បានប្រាប់ឱ្យដឹងទៀតថា រោងចក្រនេះ នឹងផលិត អេក្រង់ LCD សំរាប់ប្រើប្រាស់ នៅលើ អេក្រង់កុំព្យូទ័រ, ទូរទស្សន៍ និងផ្ទាំងតាប្លូម៉ាញ៉េ របស់ រថយន្ត ហើយ គេនឹងបង្កើតជា ភូមិសិប្បនិមិ្មត ផ្ទះ និង ហាងទំនិញ សំរាប់ឱ្យកម្មករស្នាក់នៅ នៅលើផ្ទៃដីជាង 4 គីឡូម៉ែត្រ ការ៉េ។

ប្រធានាធិបតីយ ដូណាល់ត្រាំ បានសាទរពី ការប្រកាសនេះ ហើយបាននិយាយថា វាគឺជា ថ្ងៃដ៏ជោគជ័យ របស់ កម្មករ និងរោងចក្រ នៅអាមេរិក និង សំរាប់ អ្នក ដែលជឿជាក់លើ ផ្លាកសញ្ញា “Made in the USA”៕
ប្រភព: JSOnline




Loading...

ចូលរួមមតិតាមរយៈ Facebook