Search

[ព័ត៌មាន] ហ្វេសប៊ុក កំពុងសម្ងំផលិត ឧបាល័រឆ្លាតវៃ

ក្រៅពី Amazon, Google, Apple និង Samsung ហើយ ឥឡូវនេះ ក្រុមហ៊ុន ហ្វេសប៊ុក ត្រូវបានគេរាយការណ៍មកថា កំពុងសម្ងំផលិត ឧបាល័រឆ្លាតវៃ ផងដែរ ដែលមានបំពាក់មកជាមួយនូវអេក្រង់ 15 អីុង ហើយមានគំរោងនឹងដាក់លក់ នាឆ្នាំក្រោយ… នេះបើតាម ប្រភពពី DigiTimes។ ប្រភព បានបន្តថា ឧបករណ៍ថ្មីនេះ នឹងផលិតដោយ រោងចក្រ Pegatron ហើយអាចនឹងចេញមុខ លឿនបំផុត នាត្រីមាសទី 1 ឆ្នាំ 2018 នេះ។
facebook-smart-speaker

ចំណែកអេក្រង់ 15 អីុង ដែលនឹងប្រើលើ ឧបាល័រនេះ នឹងផ្គត់ផ្គង់ដោយ ក្រុមហ៊ុន LG ហើយបើតាម DigiTimes រោងចក្រ Pegatron បាននិងកំពុង ផលិតវា ក្នុងទ្រង់ទ្រាយតូច សំរាប់យកមក តេស្តសាកល្បងហើយ។

ដូចនឹង ឧបាល័រឆ្លាតវៃដទៃទៀតដែរ ឧបាល័រនេះ ទំនងជាដំណើរដោយ ជំនួយការសម្លេងឆ្លាតវៃរបស់ហ្វេសប៊ុក ឈ្មោះ M ហើយលោកអ្នក អាចប្រើវា សាកសួរព័ត៌មាន ទូទៅ និងចាត់ចែង កាលវិភាគប្រចាំថ្ងៃបាន៕
ប្រភព: Digitimes




Loading...

ចូលរួមមតិតាមរយៈ Facebook