Search

[ព័ត៌មាន] Forbe បង្ហាញ រូបភាពនៃ ការរចនាម៉ូដចុងក្រោយនៃ iPhone 8

វិុបសាយល្បីឈ្មោះ Forbes កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាព iPhone 8 ដែលខ្លួនបាន រចនាឡើង ដោយផ្អែកទៅលើ ព័ត៌មានដែលទទួលបានពី អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ Apple។
iPhone 8

Forbe ថា នេះ គឺជា រូបភាពនៃ ការរចនាម៉ូដចុងក្រោយនៃ iPhone 8 ដែលមាន ទំហំអេក្រង់ 5.8 អីុង ជាមួយនឹង គែមខាងលើ-ក្រោម 4 ម.ម។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺគែមខាងលើអេក្រង់ ផ្នែកខាងមុខ ក្រៅពីមាន រន្ធកាម៉េរា, កន្លែងស្តាប់ត្រចៀកហើយ វា ត្រូវបានគេប្រើបង្ហាញ កាំសេវា, កាំថ្ម និងអាយខន ផ្សេងៗទៀត។
iPhone 8-a

Forbe បានបញ្ជាក់ទៀតថា Apple នឹងនៅតែប្រើប្រាស់ រន្ធដោត Lightning នៅឡើយទេ ដោយមិនទាន់ងាកទៅប្រើ រន្ធ USB-C ដូចម៉ាសីុន Mac ស៊េរីថ្មីចុងក្រោយ នោះទេ។ ប៉ុន្តែ ឌុយដោតសាក ជាប់នឹងជញ្ជាំង អាចនឹងប្រើប្រាស់រន្ធដោត USB-C ដើម្បីទ្រទ្រង់មុខងារ សាកថ្មលឿន។

Forbe បានបន្តទៀតថា ប៊ូតុងបិទបើកភ្លើង ត្រូវបានគេពង្រីកឱ្យធំ ដើម្បីទុកជាជម្រើសមួយចុងក្រោយ សំរាប់បំពាក់មុខងារស្កែនក្រយៅដៃ បើសិនជា Apple មិនអាចសំរេចជោគជ័យ ក្នុងការបំពាក់មុខងារនេះ នៅពីក្រោយអេក្រង់។
iPhone 8 -c

ចំណែក កាម៉េរាខាងក្រោយវិញ គឺជា កាម៉េរាភ្លោះ កំរិត 12MP ហើយថ្មរបស់វាវិញ គឺជាថ្មទំរង់អក្សរ L ដែលនឹងធ្វើឱ្យ រយៈពេលប្រើប្រាស់ បានកាន់តែយូរជាងមុន។

ដោយឡែក តម្លៃរបស់វាវិញ អាចនឹងចាប់ផ្តើមពី $1,100 ទៅ $1,200 ជាមួយនឹងទំហំផ្ទុកចាប់ផ្តើម 128GB និង 256GB៕
ប្រភព: Forbe




Loading...

ចូលរួមមតិតាមរយៈ Facebook