Search

[ព័ត៌មាន] The Rock ថតរឿងថ្មី ដោយដើរតួជាមួយ ជំនួយការសម្លេង Siri របស់ Apple

អ្នកចម្បាប់ ដ៏ល្បីល្បាញ និងជាតារាភាពយន្ត លោក Dwayne Johnson រហ័សនាម “The Rock” កាលពីពេលថ្មីៗនេះ បានបង្ហោះ សារមួយនៅ ក្នុងបណ្តាញ ធ្វីតធើ ដោយឃោសនា អំពី ភាពយន្តថ្មីមួយ ដែលគាត់ បានសហការណ៍ជាមួយ Apple ដើម្បីថតរឿង។ ចំណែក តួអង្គឯកម្នាក់ទៀត គឺ ជំនួយការសម្លេង Siri របស់ Apple តែម្តង ដែលទំនងជា រឿងឃោសនាពាណីជ្ជកម្ម ច្រើនជាង រឿងភាពយន្តទូទៅ។
TheRockxSiri

រឿងនេះ មានចំណងជើងថា “The Rock x Siri: Dominate The Day” ហើយមាន គំរោងនឹង ចាក់បង្ហាញដោយឥតគិតថ្លៃ នៅលើ យូធូប នាថ្ងៃស្អែកពី ប៉ុស្តិផ្លូវការរបស់ Apple: http://youtube.com/apple
កុំភ្លេចរង់ចាំតាមដាន ទាំងអស់គ្នា!
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook