Search

[ព័ត៌មាន] Apple អាចនឹងសម្ងំស្រាវជ្រាវ និងផលិត បច្ចេកវិទ្យាថ្ម សេរីថ្មី

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា កំពុងសម្ងំស្រាវជ្រាវ បច្ចេកវិទ្យា ថ្ម ឬអាគុយ ស៊េរីថ្មី ដោយសហការណ៍ជាមួយ ក្រុមហ៊ុន ចិន Contemporary Amperex Technology Limited (ឬហៅកាត់ថា CATL)។ គួររំលឹកថា CATL គឺជា ក្រុមហ៊ុន ផលិតអាគុយ សំរាប់រថយន្ត និងថ្ម សំរាប់ ស្មាតហ្វូន/កុំព្យូទ័រយួរដៃ ហើយ ក្រុមហ៊ុននេះហើយ គឺជា អ្នកផលិត ថ្ម លើកទីពីរ ឱ្យ Samsung សំរាប់ប្រើ នៅលើ Galaxy Note 7។
CATL-battery-pack

បើតាម អ្នកផ្តល់ប្រឹក្សា លោក Wu Hui របស់ ក្រុមហ៊ុន New Energy បានឱ្យដឹងថា “វាមាន លទ្ធភាពច្រើន ដែលគេមិនដឹង។ Apple អាចនឹង បន្តផលិត រថយន្តអគ្គិសនី ពីព្រោះ ផលិតផលស្នូលនៃ រថយន្តប្រភេទនេះ គឺអាគុយ របស់វា”។

លទ្ធភាពមួយទៀត គឺ Apple អាចនឹងលក់ អាគុយ ដែលខ្លួនផលិតបាន ទៅកាន់ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដទៃទៀត ប៉ុន្តែ នេះ ហាក់ដូចជា មិនទំនងទាល់តែសោះ ពីព្រោះ ធុរកិច្ចនេះ វា ហាក់ដូចជា បែកឆ្ងាយពេក ពីធុរកិច្ចចម្បង របស់ Apple ហើយម៉្យាងវិញទៀត នាយកប្រតិបត្តិ Apple លោក Tim Cook ទើបតែ បញ្ជាក់អះអាងថា Apple បានងាកទៅផ្តោតទៅលើ ការបង្កើត បញ្ញានិមិត្ត សំរាប់គ្រប់គ្រង ការបើកបរដោយស្វ័យប្រវត្តិ ជាជាង ការផលិតរថយន្ត ដោយផ្ទាល់ហើយ។

បើតាម ព័ត៌មានកាលពីឆ្នាំ 2012 បានរាយការណ៍ថា Apple នឹងទម្លាក់ Samsung ហើយងាកទៅប្រើ CATL ដើម្បីផលិតថ្មឱ្យ ម៉ាសីុន iPad និង Macbook ប៉ុន្តែ រហូតដល់ឆ្នាំ 2017 នេះ គេ មិនទាន់ឃើញ មានឈ្មោះ CATL នៅក្នុង បញ្ជីរអ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់ថ្ម ឱ្យ Apple នោះទេ។ ដូចនេះ វាមានភាគរយច្រើន ដែល Apple អាចនឹងសម្ងំ បង្កើត ថ្មប្រភេទថ្មី សំរាប់ ស្មាតហ្វូន ជាជាង អាគុយរថយន្ត ពីព្រោះ iPhone បច្ចុប្បន្ន របស់ Apple មានថ្ម ដែលអាចប្រើបានតែ មួយថ្ងៃ ប៉ុណ្ណោះ ខណៈដែល ពពួកស្មាតហ្វូន Android ថ្នាក់ខ្ពស់មួយចំនួន ឥឡូវនេះ មានថ្មធំៗ ដែលអាចប្រើបាន រយៈពេល 2 ទៅ 3 ថ្ងៃ ទៅហើយ៕
ប្រភព: Yicaiglobal.com




Loading...

ចូលរួមមតិតាមរយៈ Facebook