Search

[ព័ត៌មាន] Samsung កំពុងបញ្ចុះបញ្ចូល Apple ដើម្បីទទួលបានចំណែកមួយ ក្នុងការផ្គត់ផ្គង់ ឈីប iPhone សំរាប់ឆ្នាំ 2018

ក្រុមហ៊ុន Samsung Electronics អាចនឹងត្រឡប់មក ផលិតបន្ទៈឈីប ស៊េរី A ឱ្យ Apple វិញ នាឆ្នាំ 2018 ក្រោយនេះ… នេះបើតាម ប្រភពពី The Korea Herald។ គួររំលឹកថា បន្ទៈឈីប A10 និង A11 សំរាប់ iPhone 7 និង 8 បច្ចុប្បន្ន គឺមានក្រុមហ៊ុនតៃវ៉ាន់ TSMC ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខ ដោយក្រុមហ៊ុននេះ បានប្រើបច្ចេកវិទ្យាផលិត 7nm ដែលអាចបង្កើត បន្ទៈឈីបមួយ មានទំហំតូច ហើយសីុភ្លើងតិច។ ពីមុននេះ Apple ប្រើប្រាស់ អ្នកផ្គត់ផ្គង់បន្ទៈឈីប 2 គឺ Samsung និង TSMC ប៉ុន្តែ ដោយសារតែជម្លោះប៉ាតង់រវាង Apple និង Samsung ក្រុមហ៊ុន Samsung ត្រូវបានគេ ផាត់ចេញពី បញ្ជីរផ្គង់ផ្គង់បន្ទៈឈីប របស់ Apple។
Apple A12 for Apple iPhone 2018

ប៉ុន្តែមើលទៅ ចំណងទាក់ទងរវាងក្រុមហ៊ុនទាំងពីរ អាចនឹងល្អប្រសើរឡើងវិញ ក្រោយពេល នាយកប្រតិបត្តិ Samsung Electronics លោក Kwon Oh-hyun បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ស្នាក់ការក្រុមហ៊ុន Apple នៅទីក្រុង Cupertino កាលពីខែមុន។ ប្រភព បានបន្តទៀតថា លោក Kwon Oh-hyun បានប្រើទំនាក់ទំនងល្អ របស់ខ្លួន ដែលជា អ្នកផ្គត់ផ្គង់អេក្រង់ OLED តែម្នាក់គត់ សំរាប់ iPhone 8 ដល់ Apple ដើម្បីបញ្ចុះបញ្ចូល Apple ឱ្យទទួលយក ការស្នើផលិត បន្ទៈឈីប ស៊េរី A សំរាប់ iPhone ឆ្នាំក្រោយ ដោយប្រើប្រាស់ បច្ចេកវិទ្យាផលិត 7nm ដូចគ្នានឹង TSMC ដែរ។

បើតាម ព័ត៌មានកាលពីថ្ងៃទី 18 ខែកក្កដា កន្លងទៅ បានឱ្យដឹងថា Samsung បានទិញ ម៉ាសីុនផលិតបន្ទៈឈីបស៊េរីថ្មី ដ៏ទំនើបមួយ ដើម្បីទុកផលិត បន្ទៈឈីប ស៊េរី A ដោយប្រើបច្ចេកវិទ្យា 7nm តែមួយ ដល់ក្រុមហ៊ុន Apple។ ប្រភព បានឱ្យដឹងថា Samsung ទំនងជា បានសំរេចហើយ ក្នុងការផ្សះផ្សារទំនាក់ទំនងល្អក់កករ រវាងក្រុមហ៊ុនទាំងពីរ៕
ប្រភព: The Korea Herald




Loading...

ចូលរួមមតិតាមរយៈ Facebook