Search

[ព័ត៌មាន] Apple នឹងដាក់បន្ថែម អីុម៉ូជីថ្មីៗ ទៅក្នុង iPhone, Mac និងនាឡិកា Apple Watch នាចុងឆ្នាំនេះ

ដើម្បីអបអរសាទរ ថ្ងៃអីុម៉ូជីពិភពលោក ក្រុមហ៊ុន Apple បានប្រាប់ថា ខ្លួនមានគំរោងនឹង ដាក់បញ្ចូល អីុម៉ូជីថ្មីៗ ទៅក្នុង ប្រព័ន្ធប្រតិបត្តិការណ៍ iOS សំរាប់ iPhone/iPad, macOS សំរាប់ម៉ាសីុន Mac និង watchOS សំរាប់នាឡិកាឆ្លាតវៃ Apple Watch ឱ្យបានមុនចុងឆ្នាំ 2017 នេះ។
new-emoji-apple

អីុម៉ូជីថ្មីៗទាំងអស់នោះ មានដូចជា រូបពាក់ក្រមាគ្របក្បាល, ខ្មោចឆៅ, ដៃណូស័រ, សេះបង្កង់, ខួរក្បាលផ្ទុះ និងរូបបំបៅកូនជាដើម។ បើទោះជា Apple មិនបានបញ្ជាក់ពី កាលបរិច្ឆេទប្រាកដ នៃការដាក់បញ្ចូលអីុម៉ូជីថ្មីៗ ទាំងអស់នេះ ប៉ុន្តែ គេជឿថា វា នឹងបង្ហាញខ្លួន នាខែ កញ្ញា នៅពេល Apple ប្រកាសពី កំណែទំរង់ថ្មីនៃ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11, macOS High Sierra និង watchOS 4៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook