Search

[ព័ត៌មាន] Amazon កំពុងសម្ងំបង្កើត កម្មវិធីជជែកកំសាន្ត សំរាប់ iOS និង Android ឈ្មោះថា “Anytime”

ក្រុមហ៊ុនលក់ឥវ៉ាន់អនឡាញ ដ៏ធំបំផុត នៅអាមេរិក Amazon ត្រូវបានគេរាយការណ៍ថា កំពុងសម្ងំបង្កើត កម្មវិធីជជែកកំសាន្តមួយ ដែលអាចប្រើបានទាំង ប្រព័ន្ធប្រតិបត្តិការណ៍ iOS និង Android ហើយវា មានឈ្មោះថា “Anytime”។
AnyTime Messenger App by Amazon

ប្រភពពី AFTVNews បានបន្តថា Amazon បានចាប់ផ្តើម ធ្វើការស្ទាបស្ទង់មតិមួយ ទៅកាន់អតិថិជន របស់ខ្លួន ដោយសាកសួរអំពី មុខងារ របស់ កម្មវិធីផ្ញើសារ ដែលសំខាន់ សំរាប់ពួកគេ ដែលនេះ មានន័យថា កម្មវិធី Anytime ទំនងជា ត្រូវបានបង្កើតរួចរាល់ហើយ ដោយរង់ចាំតែថ្ងៃដាក់បញ្ចេញ តែប៉ុណ្ណោះ។

បើតាម រូបភាពដែលបានបែកធ្លាយ បានបង្ហាញថា Anytime មានមុខងារច្រើនជាង កម្មវិធីជជែកកំសាន្ត ធម្មតា ដោយរួមមាន ការផ្ញើសារ, ការហៅចេញជាសម្លេង, ការហៅចេញជា វីដេអូ, ការចែករំលែករូបភាព, ការដាក់អេហ្វិកលើរូបភាព និងវីដេអូ, អាចលេងហ្គេមជាក្រុម, ស្តាប់តន្ត្រី, កម្ម៉ង់អាហារ ព្រមទាំងទ្រទ្រង់ មុខងារសុវត្ថិភាពក្នុងការឆ្លើយឆ្លង (Encryption), មុខងារ @mention, រូបភាពមានចលនា GIF, អីុម៉ូជី និង ស្ទីកខើ ជាដើម។ សរុបឱ្យខ្លី វាមានមុខងារ ដូចកម្មវិធី Messenger របស់ Facebook ដែរ៕
AnyTime Messenger App by Amazon

ប្រភព: AFTVNews




Loading...

ចូលរួមមតិតាមរយៈ Facebook