Search

[ព័ត៌មាន] ចង់ថតសម្លេង ពេលនិយាយទូរស័ព្ទ នៅលើ iPhone? ឧបករណ៍នេះ អាចជួយលោកអ្នកបាន

នៅលើ iPhone ជាទូទៅ លោកអ្នក មិនអាច ធ្វើការថតសម្លេង នៅពេល និយាយគ្នា តាមទូរស័ព្ទ បាននោះទេ។ នេះ គឺជា ការកំហិតរបស់ Apple។ ប៉ុន្តែ លោកអ្នក ដែលចាំបាច់ ត្រូវការមុខងារនេះ ឥឡូវ អាចធ្វើបានហើយ ជាមួយនឹង ឧបករណ៍មួយដែលមាន ឈ្មោះថា PhotoFast។
CallRecorder Device for iPhone

លោកអ្នក គ្រាន់តែភ្ជាប់វា ទៅ iPhone តាមរយៈរន្ធដោត Lightning នោះ លោកអ្នក អាចថតសម្លេងសន្ទនាគ្នា ពេលនិយាយទូរស័ព្ទធម្មតា ឬតាម កម្មវិធីជជែកកំសាន្តដូចជា WhatsApp, Skype, Facebook Messenger, Viber, Line និង WeChat ជាដើម។ ហើយ ខ្សែអាត់នោះ នឹងត្រូវបាន រក្សាទុក នៅក្នុង កាត microSD នៅក្នុង ឧបករណ៍។

ក្រៅពីថតសម្លេងហើយ ឧបករណ៍នេះ ថែមទាំងអាច ថតចម្លង រូបភាព, វីដេអូ, ចម្រៀង និងលេខទូរស័ព្ទ ពីឧបករណ៍ផងដែរ។
លោកអ្នក អាចកម៉្មង់ទិញវាពី វិុបសាយ indiegogo.com ក្នុងតម្លៃប្រមាណ $125
ប្រភព: indiegogo.com




Loading...

ចូលរួមមតិតាមរយៈ Facebook