Search

[ព័ត៌មាន] Apple សម្ងំបង្កើត បច្ចេកវិទ្យាស្កែនមុខ ដែលនឹងប្រើនៅលើ iPhone 8 ជាង 3 ឆ្នាំមកហើយ

Apple ពិតជាមានទស្សនៈវិស័យវែងឆ្ងាយមែន។ បើតាមប៉ាតង់មួយ ដែលគេរកឃើញ កាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុននេះ បានសម្ងំ បង្កើតបច្ចេកវិទ្យា ស្កែនសម្គាល់មុខមនុស្ស យ៉ាងតិចណាស់ ក៏ជាង 3 ឆ្នាំដែរ… មិនមែនទើបតែឥឡូវនោះទេ។ ប៉ាតង់នេះ មានឈ្មោះថា “Embedded authentication systems in an electronic device” ត្រូវបានស្នើសុំដោយ Apple ទៅកាន់ក្រសួង ប៉ាតង់និងផ្លាកសញ្ញា អាមេរិក តាំងពីឆ្នាំ 2013 មកម៉្លេះ។
Apple 3D facial recognizion patent

ប៉ាតង់នេះ រៀបរាប់ពី វិធីចាប់យករូបភាព មុខមនុស្ស បែប 3D ដោយប្រើប្រាស់ កាម៉េរា, សិុនស័រ Infrared និងសិុនស័រពន្លឺ ដើម្បីបង្កើតរូបភាព មួួយ ដែលអាចប្រើ ផ្ទៀងផ្ទាត់ នឹងរូបពីមុន ដើម្បីបញ្ជាក់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់។ ក្រៅពី សិុនស័រពន្លឺ Apple ក៏បាន ដាក់បញ្ចូលនូវលទ្ធភាព ប្រើប្រាស់ សិុនស័រផ្សេងទៀត ដូចជា សិុនស័រពណ៌ស្វាយ, ភ្លើងឡាស៊ែរស្កែនមុខ និង សិុនស័ររលកសម្លេង ផងដែរ។ Apple បានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យាស្កែនបែប 3D នេះ អាចប្រើប្រាស់ ស្កែនគន្លាក់ និងជម្រៅ ផ្នែកផ្សេងៗ នៅលើ មុខមនុស្ស ដូចជា ជម្រៅកាច់កោងរបស់ គ្រាប់ភ្នែក, ចង្ការ, ច្រមុះ ហើយ វាថែមទាំងអាច ចាប់បាននូវ ស្នាមជ្រួញ និងស្នាមដៅ ដូចជា ប្រជ្រុយ នៅលើ ស្បែកអ្នកប្រើប្រាស់ ទៀតផង។

ហើយអ្វីដែល មិនមែនជារឿងចៃដន្យនោះ គឺថា ផ្នែករឹងដែលប្រើប្រាស់ សំរាប់បង្កើត បច្ចេកវិទ្យាស្កែន 3D របស់ ប៉ាតង់នេះ ត្រូវបានគេរាយការណ៍កន្លងមកថា នឹងត្រូវបានបំពាក់ នៅលើ iPhone 8 ដែលបំរុងនឹងចេញ ចុងឆ្នាំនេះ តែម្តង៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook