Search

[ព័ត៌មាន] Microsoft បញ្ចប់ជីវិត ប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone 8.1 សំរាប់ស្មាតហ្វូន ហើយ

វា អាចជា ចុងបញ្ចប់នៃ កិច្ចខិតខំប្រឹងប្រែង របស់ Microsoft ក្នុងការ លូកដៃចូល ទីផ្សារ ប្រព័ន្ធប្រតិបត្តិការណ៍ សំរាប់ ឧបករណ៍ចល័ត ដោយថ្ងៃនេះ ក្រុមហ៊ុន Microsoft បានប្រាប់ថា ខ្លួននឹង បញ្ចប់ការទ្រទ្រង់ ប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone 8.1 សំរាប់ស្មាតហ្វូនហើយ។ គួររំលឹកថា Windows Phone 8.1 ត្រូវបានគេ ដាក់បញ្ចេញឱ្យប្រើប្រាស់ តាំងពី ខែកក្កដា ឆ្នាំ 2014 មកម៉្លេះ។
microsoft windows phone 8.1

ចុះចំណែក Windows 10 Mobile វិញ? កំណែទំរង់ចុងក្រោយនៃ ប្រព័ន្ធប្រតិបត្តិការណ៍ ចល័តនេះ ដំណើរការតែនៅលើ 20% នៃស្មាតហ្វូនទាំងអស់ ដែលដើរដោយ Windows តែប៉ុណ្ណោះ ដែលនេះ មានន័យថា 80% ទៀត គឺនៅប្រើ Windows Phone 8.1 នៅឡើយទេ។ នេះ ជា សញ្ញាណ បញ្ជាក់ថា អ្នកប្រើប្រាស់ មិនចូលចិត្ត កំណែទំរង់ថ្មី ឬ អ្នកផលិតស្មាតហ្វូន ផ្តល់ភាពសំខាន់តិចតួច ក្នុងអាប់ដេត កំណែទំរង់ថ្មីនេះ ចូលទៅក្នុង ស្មាតហ្វូនរបស់ខ្លួន។

ដូចនេះ ចាប់ពីពេលនេះទៅ នឹងមានការប្រកួតប្រជែងតែ ប្រព័ន្ធប្រតិបត្តិការណ៍ធំៗ 2 ប៉ុណ្ណោះ គឺ iOS របស់ Apple និង Android របស់ Google៕
ប្រភព: Android Authority




Loading...

ចូលរួមមតិតាមរយៈ Facebook