Search

[ព័ត៌មាន] KFC ចេញលក់ ស្មាតហ្វូន?

ទេ! អ្នកអាន មិនច្រឡំនោះទេ! ក្រុមហ៊ុនលក់មាន់ចៀន KFC បានចាប់ដៃ ជាមួយក្រុមហ៊ុន Huawei ដើម្បីស្មាតហ្វូន ចំនួន 5,000 គ្រឿង ដើម្បីអបអរសាទរ ការធ្វើធុរកិច្ច 30 ឆ្នាំ របស់ ក្រុមហ៊ុននេះ នៅក្នុងប្រទេសចិន។ វាមានឈ្មោះថា Hauwi Enjoy 7 Plus KFC Edition។
huawei_kfc

ចំណែក គុណសម្បត្តិរបស់វា ឆ្ងាញ់លិទដៃ គឺមាន អេក្រង់ទំហំ 5.5 អីុង, បន្ទៈឈីប Snapdragon 425, អង្គចងចាំ 3GB, ទំហំផ្ទុក 32GB និងថ្មទំហំ 3,020 mAh ព្រមទាំង ប៊ូតុងស្កែនក្រយៅដៃ។ រីឯតម្លៃរបស់វា មិនថ្លៃទេ គឺ 1,099 យន់ (ឬ ស្មើនឹង $162 USD) ប៉ុណ្ណោះ។

ប៉ុណ្នឹង អាចសម្លាប់ iPhone បានឬអត់?
ប្រភព: WeiBo




Loading...

ចូលរួមមតិតាមរយៈ Facebook