Search

[ព័ត៌មាន] Facebook នឹងចាប់ផ្តើម បង្ហាញ ផ្ទាំងពាណីជ្ជកម្ម នៅក្នុង កម្មវិធីជជែកកំសាន្ត Messenger របស់ខ្លួន

ក្រុមហ៊ុន Facebook បានប្រកាស កាលពីពេលថ្មីៗនេះថា ខ្លួននឹង នឹងចាប់ផ្តើម បង្ហាញ ផ្ទាំងពាណីជ្ជកម្ម នៅក្នុង កម្មវិធីជជែកកំសាន្ត Messenger របស់ខ្លួន ក្នុងពេលឆាប់ៗនេះ។
Facebook-Messenger-Ads

Facebook បានឱ្យដឹងទៀតថា បច្ចុប្បន្ន ខ្លួន បានសាកល្បង បង្ហាញផ្ទាំងពាណីជកម្មនេះ នៅបណ្តាប្រទេសមួយចំនួន ហើយបាន អួតថា ផ្ទាំងពាណីជកម្មនេះ នឹងផ្តល់ឱកាស អ្នកប្រើប្រាស់ បានទាក់ទង និងទទួលបទពិសោធន៍ អំពី ធុរកិច្ច និងប្រេនល្បីៗ ដែលពួកគេ ចូលចិត្ត ពីក្នុង កម្មវិធីជជែកកំសាន្ត តែម្តង។

ក្រៅពីបង្ហាញ ជាផ្ទាំងពាណីជ្ជកម្មហើយ Facebook ក៏នឹងបង្ហាញ សារពាណីជ្ជកម្មផងដែរ។

រំភើបទេ ក្រោយពេល បានឮដំណឹងនេះ?
ប្រភព: Facebook




Loading...

ចូលរួមមតិតាមរយៈ Facebook