Search

[ព័ត៌មាន] iPhone ឆ្នាំក្រោយ នឹងប្រើ អេក្រង់ OLED ទាំងអស់

ក្រុមហ៊ុន Apple មានគំរោងនឹង បំពាក់ អេក្រង់ OLED ទៅដល់ iPhone ទាំងអស់ ដែលនឹងចេញលក់នាឆ្នាំ 2018… នេះបើតាម ប្រភពពី សារព័ត៌មាន Nikkei។ គួររំលឹកថា បើតាមព័ត៌មានពីមុន Apple គំរោងនឹង ធ្វើការផ្លាស់ប្តូរ ទៅប្រើអេក្រង់ OLED នេះ នាឆ្នាំ 2019 ឯណោះ ប៉ុន្តែ មើលទៅ ក្រុមហ៊ុននេះ បានផ្លាស់ប្តូរផែនការរបស់ខ្លួនហើយ។
iPhone OLED

ប្រភព បានបន្តថា ការផ្លាស់ប្តូរគំរោងនេះ គឺជា ការប្រថុយប្រថាន មួយ សំរាប់ Apple ពីព្រោះ Samsung នឹងក្លាយជា អ្នកផ្គត់ផ្គង់អេក្រង់ OLED តែមួយគត់ ដែលមានលទ្ធភាព ធ្វើការងារនេះ។ Apple បានវិនិយោគទៅលើ ក្រុមហ៊ុន LG Display កាលពីពេលថ្មីៗនេះដែរ ប៉ុន្តែ ចង្វាក់ផលិតកម្មអេក្រង់ OLED របស់ពួកគេ នឹងចាប់ផ្តើមដំណើរការ នាឆ្នាំ 2019 ឯណោះ។

ដោយឡែក សំរាប់ iPhone ចុងឆ្នាំនេះវិញ នឹងមាន iPhone 2 ម៉ូដែល នៅប្រើអេក្រង់ LCD ដែលផ្គត់ផ្គង់ដោយ JDI និង Sharp គឺ iPhone 7s/7s Plus។ មានម៉ូដែលតែមួយគត់ដែលប្រើ អេក្រង់ OLED ដែលផ្គត់ផ្គង់ដោយ ក្រុមហ៊ុន Samsung គឺ iPhone អេក្រង់ 5.8 អីុង ឬ iPhone 8 នោះឯង៕
ប្រភព: Nikkei




Loading...

ចូលរួមមតិតាមរយៈ Facebook