Search

[ព័ត៌មាន] Qualcomm ប្តឹងបិទការលក់ iPhone នៅអាមេរិក ដោយចោទថា ល្មើសប៉ាតង់ ទាក់ទងនឹង បច្ចេកវិទ្យាថាមពលថ្ម

នៅក្នុងជម្លោះថ្មីមួយទៀត ជាមួយ Apple ក្រុមហ៊ុន Qualcomm បានប្តឹងទៅ ក្រសួង ITC របស់ អាមេរិក ឱ្យបញ្ឈប់ និងឃាត់ឃាំង ការលក់ iPhone ថ្មី ដែលនាំចូល (ពីចិន) មកក្នុងទឹកដីអាមេរិក ដោយ Apple។ Qualcomm បានចោទថា Apple បានល្មើសនឹង ប៉ាតង់កម្មសិទ្ធបញ្ញា ចំនួន 6 របស់ខ្លួន ទាក់ទងនឹង បច្ចេកវិទ្យា ដែលអាច សន្សំសំចៃ និងពន្យាអាយុកាល ប្រើប្រាស់ថាមពលថ្ម នៅក្នុង ស្មាតហ្វូន។
qualcomm-vs-apple

Qualcomm បានបន្តថា នេះ គឺជាបច្ចេកវិទ្យាស្តង់ដារ ដែលតម្រូវឱ្យ Apple ត្រូវទិញសិទ្ធ មុននឹងអាចយកទៅប្រើប្រាស់បាន។ ដោយឡែក Apple បានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ ទាក់ទងនឹង បណ្តឹងថ្មីនេះ។

គួររំលឹកថា ក្រុមហ៊ុន Apple កំពុងជាប់បណ្តឹងជាមួយ Qualcomm ដោយ Apple បានចោទ Qualcomm ថាបានប្រើប្រាស់ ភាពផ្តាច់មុខរបស់ខ្លួន ទៅលើបច្ចេកវិទ្យា ម៉ូឌឹម ហើយបង្ខំឱ្យ អតិថិជនរបស់ខ្លួន ចុះកិច្ចសន្យា បង់ថ្លៃប៉ាតង់ ដែលថ្លៃជាងតម្លៃទីផ្សារ និងគូរប្រកួតប្រជែង។ ចំណែក Qualcomm វិញ បានប្តឹង Apple ថា បានបង្កើត ព័ត៌មានមិនពិត និងចោទប្រកាន់ គ្មានហេតុផល៕
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook