Search

[ព័ត៌មាន] Apple នឹងវិនិយោគ $2.62 ពាន់លាន ទៅក្នុង រោងចក្រផលិតអេក្រង់ OLED របស់ LG

ក្រុមហ៊ុន Apple មានគំរោងនឹង វិនិយោគលុយប្រមាណ 2 ទៅ 3 ទ្រីលានវ៉ុន ឬស្មើនឹង $1.75 ទៅ $2.62 ពាន់លានដុល្លារ ទៅលើ រោងចក្រថ្មីមួយរបស់ LG ដែលនឹងផ្តោតទៅលើ ការផលិតអេក្រង់ OLED ឱ្យ Apple… នេះបើតាម វិុបសាយកូរ៉េ TheInvestor។
LG OLED Display

ប្រភព បានបន្តទៀតថា ក្រុមហ៊ុនទាំងពីរ ទំនងជាបាន យល់ព្រមគ្នាហើយ ទៅលើគំរោងវិនិយោគនេះ ហើយចង្វាក់ផលិតកម្មរោងចក្រថ្មីនេះ អាចនឹង ផលិតបាន អេក្រង់ OLED 30,000 ផ្ទាំងធំៗ ដែលអាចបំបែកជា ផ្ទាំងតូចៗ សំរាប់ iPhone បាន។ ចង្វាក់ផលិតកម្មថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម នាដើមឆ្នាំ 2019 ខាងមុខនេះ។

គួររំលឹកថា បច្ចុប្បន្ន Samsung Display គឺជា ក្រុមហ៊ុនផ្គត់ផ្គង់ អេក្រង់ OLED តែមួយគត់ ដល់ Apple ដែលអាចគោរពបានតាម ស្តង់ដារគុណភាពកំណត់ របស់ Apple។ ដោយឡែក LG Display អាចគោរពបានត្រឹម 70% ប៉ុណ្ណោះ ខណៈដែល ដៃគូ Apple នៅចិន កំពុងព្យាយាម បង្កើតអេក្រង់ប្រភេទនេះ ឱ្យស្របតាមស្តង់ដារកំណត់៕
ប្រភព: TheInvestor




Loading...

ចូលរួមមតិតាមរយៈ Facebook