ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍មកថា កំពុងសម្ងំផលិត ឧបាល័រឆ្លាតវៃ ដែលដំណើរការដោយជំនួយការសម្លេង Bixby ដើម្បីប្រកួតប្រជែងនឹង ឧបាល័រ HomePod ថ្មីរបស់ Apple និង ឧបាល័រ Echo របស់ Amazon… នេះបើតាម ប្រភពពី The Wall Street Journal។

រូបតំណាង
បើតាម មនុស្សស្និទ្ធនឹងគំរោងនេះ បានឱ្យដឹងថា គេ មិនទាន់អាចកំណត់ ថ្ងៃបញ្ចប់នៃគំរោងនេះ បានទេ ហើយ លក្ខណៈសម្បត្តិរបស់វា កំពុងស្ថិតក្នុងការពិចារណា។ គំរោងនេះ មានឈ្មោះកូដថា គំរោង “Vega” ហើយបានដំណើរការជាង 1 ឆ្នាំមកហើយ។
គួររំលឹកថា ការប្រកួតប្រជែង កំពុងក្តៅគគុក នៅក្នុងទីផ្សារ ឧបាល័រឆ្លាតវៃ ដោយ Amazon Echo គ្រប់គ្រងបាន ចំណែកទីផ្សារ 70% និង Google Home គ្រប់គ្រងបាន 24%។ គេបានប៉ាន់ស្មានថា នាចុងឆ្នាំនេះ នឹងមានអតិថិជនប្រមាណ 36 លាននាក់ នៅអាមេរិក នឹងប្រើប្រាស់ ឧបាល័រឆ្លាតវៃ ប្រភេទនេះ៕
ប្រភព: WSJ