Search

[ព័ត៌មាន] Apple កំពុងតែ បច្ចេកវិទ្យាស្កែនមុខ និងភ្នែក នៅលើ iPhone 8

Apple កំពុងតែ តេស្ត បច្ចេកវិទ្យាស្កែនមុខបែប 3D នៅលើ iPhone 8 ដើម្បីយកមកជំនួស បច្ចេកវិទ្យាស្កែនក្រយៅដៃ Touch ID… នេះបើតាម របាយការណ៍ពី Bloomberg។

Apple iPHone 8

រូបតំណាង iPhone 8

ប្រភព បានបន្តទៀតថា ក្រៅពីតេស្តបច្ចេកវិទ្យាស្កែនមុខហើយ Apple ក៏កំពុងតេស្ត បច្ចេកវិទ្យាស្កែនប្រស្រីភ្នែក អមជាមួយផងដែរ ដើម្បីបង្កើន សុវត្ថិភាព ប្រសិទ្ធភាព និងភាពត្រឹមត្រូវ របស់ប្រព័ន្ធថ្មីនេះ… នេះបើតាម Bloomberg ដែលបានសាកសួរ មនុស្សដែលស្និទ្ធនឹង គំរោងនេះ។ ប្រភព បានបន្ថែមថា សិុនស័រស្កែន 3D ថ្មីនេះ កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយល្បឿនស្កែនរបស់វា លឿនរហូត 100 ទៅ 200 មីលីវិនាទី (មិនដល់ 1 វិនាទីផង) គឺអាចស្កែនស្គាល់ម្ចាស់ iPhone ហើយ បើទោះជា យើងដាក់វា រាបនៅលើតុ ក៏ដោយ។

បើតាមដំណឹងលេចឮកន្លងមក បានឱ្យដឹងថា មុខងារស្កែនមុខនេះ នឹងមកជំនួស ប៊ូតុងស្កែនក្រយៅដៃ Touch ID នៅលើ iPhone 8 ដែលមានការរចនាម៉ូដថ្មី ជាមួយអេក្រង់ស្ទើរពេញផ្ទៃខាងមុខ។ ហើយបើដូចសព្វដង ក្រុមហ៊ុន Apple នឹងបង្ហាញខ្លួន iPhone ម៉ូដែលថ្មីនេះ នាអំឡុងខែ កញ្ញា ចុងឆ្នាំនេះ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook