Search

[ព័ត៌មាន] មិនបាច់ចាំ Apple ឬ Samsung ទេ Sharp នឹងចេញលក់ ស្មាតហ្វូនអេក្រង់ពេញផ្ទៃខាងមុខ ពិតប្រាកដ មុនដំបូងគេ

ការប្រកួតប្រជែងស្វែងរក អ្នកផលិតស្មាតហ្វូន ដំបូងដែល នឹងបញ្ចេញ ស្មាតហ្វូន ដែលមានអេក្រង់ពេញផ្ទៃខាងមុខ ពេញលេញ ទីបំផុតបានរកឃើញអ្នកឈ្នះហើយ ហើយវា មិនមែន Apple, Samsung ឬ Xiaomi នោះទេ តែគឺជា ក្រុមហ៊ុន Sharp របស់ជប៉ុន។
sharp-bezelless-smartphone

បើតាម ប្រភពពី GizChina បានឱ្យដឹងថា ក្រុមហ៊ុន Sharp មានគំរោងនឹង ដាក់លក់ ស្មាតហ្វូន Sharp FS8016 និង FS8010 អេក្រង់ពេញផ្ទៃខាងមុខដំបូងគេ នា ពាក់កណ្តាលខែ កក្កដានេះតែម្តង។ គួររំលឹកថា Sharp គឺជា ក្រុមហ៊ុនដំបូងដែលបាន នាំឱ្យមានទំនោរបង្កើត ស្មាតហ្វូនប្រភេទនេះមុខគេ ជាមួយនឹង ម៉ូដែល Sharp Aquos Crystal ដែលបានដាក់លក់ កាលពីប៉ុន្មានឆ្នាំមុន។
sharp-bezelless-smartphone

ម៉ូដែលថ្មីរបស់ Sharp នេះ ខុសគ្នាតែ អង្គគណនាតែប៉ុណ្ណោះ ដោយមួយប្រើ Snapdragon 660 និងមួយទៀតប្រើ Snapdragon 330 ហើយវា នឹងដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 7.1.1 ជាមួយនឹងអង្គចងចាំ 4GB, អេក្រង់ 5.5 អីុងទំហំបង្ហាញរូបភាព 2048×1080 ភិចសែល ព្រមជាមួយ កាម៉េរាភ្លោះខាងក្រោយ កំរិត 12 MP។ រីឯតម្លៃរបស់វាវិញ មិនត្រូវបានបង្ហើបនោះទេ៕
ប្រភព: GizChina




Loading...

ចូលរួមមតិតាមរយៈ Facebook