Search

[ព័ត៌មាន] អតីតបុគ្គលិក យូធូប ប្រាប់ពី ហេតុផលដែលនាំឱ្យមាន ការដកចេញ កម្មវិធី Youtube ពីប្រព័ន្ធ iOS 6

កម្មវិធី Youtube ត្រូវបានគេ ដំឡើងរួចជាស្រេច នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ iOS តាំងពីជំនាន់ដំបូង រហូតដល់ កំណែទំរង់ 5 មុននឹងវា ត្រូវបាន Apple ដកចេញ ហើយអ្នកប្រើប្រាស់ ត្រូវដំឡើងវា ដោយខ្លួនឯងពី App Store។ គ្រប់គ្នា គិតថា វា ជាការសំរេចចិត្តរបស់ Apple ប៉ុន្តែ ធាតុពិត វា គឺជា ការសំរេចចិត្តរបស់ Google ឯណោះទេ… នេះបើតាម អតីតប្រធានក្រុមផលិតផល Youtube លោក Hunter Walk។
Youtube App on iPhone

Walk បានប្រាប់ដំណើរដើមទងថា “ដំបូងឡើយ Apple បានទំនាក់ទំនងមកកាន់ ក្រុមការងារ យូធូប ដើម្បីបង្កើត កម្មវិធីនេះ បំពាក់លើ iPhone ជំនាន់ទីមួយ ហើយខណៈនោះ យូធូប ស្ថិតនៅ ស្វ័យយ័តនៅឡើយពី Google។ ប៉ុន្តែ Apple បានទាមទារបង្កើតកម្មវិធីនេះ ដោយខ្លួនឯង ដោយក្រុមយើងជា អ្នកផ្តល់ API (កូដសំរាប់ទាញប្រើមុខងារ និងទិន្នន័យផ្សេងៗ) ដល់ពួកគេ។ ខ្ញុំ មិនចូលចិត្ត អាយខន រូបទូរទស្សន៍ ដែល Apple បានជ្រើសរើសនោះទេ ប៉ុន្តែ យើងមិនគិតថា Apple នឹងប្រើឡូវហ្គូ របស់ យូធូបនោះទេ។ ពួកគេ ត្រូវការ កម្មវិធីនេះ ដើម្បីធ្វើទីផ្សារ ឃោសនាឱ្យ មហាជន ទិញស្មាតហ្វូនរបស់ពួកគេ។ មិនត្រឹមតែ Apple ទេ សូម្បី បណ្តាញទូរស័ព្ទធំៗ ក៏ទាក់ទងមកយើងដែរ ហើយពួកគេ បានជួយឃោសនា ឱ្យយើង។ នៅក្នុងឆ្នាំ 2012 នៅពេល iOS 6 បានចេញមក វាជាពេល ដែលក្រុមការងារ យូធូប គ្រប់គ្រង កម្មវិធីរបស់យើង ត្រឡប់មកវិញ ដោយយើង បានបដិសេធ មិនបន្តកុងត្រាថ្មី ជាមួយ Apple។ ក្រុមការងារយូធូប បានសហការណ៍ជាមួយ ក្រុមការងារឧបករណ៍ចល័តរបស់ Google បង្កើតកម្មវិធី ថ្មីឡើង ហើយបានធ្វើការឃោសនាវា ដោយខ្លួនឯង។ មាន iPhone រាប់លានគ្រឿង បានបាត់ កម្មវិធី Youtube ប៉ុន្តែ ពួកគេ បានដំឡើងវា សារឡើងវិញពី App Store។ វាជា ហេតុការណ៍ និងជា ការសំរេចចិត្តគួរឱ្យចាប់អារម្មណ៍ អំឡុងពេល បំពេញការងារ នៅ ក្រុមហ៊ុនយូធូប“៕

ប្រភព: Twitter.com/hunterwalk




Loading...

ចូលរួមមតិតាមរយៈ Facebook