Search

[ព័ត៌មាន] អ្នកបង្កើតឃីប៊ត iPhone បង្ហាញ ម៉ូដែល iPhone តេស្តសាកល្បង ដែលប្រើពេលបង្កើតឃីប៊ត

រូបភាពមួយសន្លឹក ត្រូវបានបង្ហោះដោយ Ken Kocienda ដែលបង្ហាញពី ម៉ូដែល iPhone តេស្តសាកល្បងដំបូងគេ ដែលមានឈ្មោះកូដ Wallaby ហើយដែលត្រូវបានគេ យកប្រើជាមូលដ្ឋាន ក្នុងការបង្កើត ឃីប៊ត នៅលើ ប្រព័ន្ធ iOS។
iPhone Wallabies for making iOS Keyboard

Ken Kocienda គឺជា អ្នករចនាម៉ូដអីុនធើហ្វេសសំរាប់មនុស្ស និងជាវិស្វករម្នាក់ ក្នុងចំណោម ក្រុមវិស្វករ Apple ដែលទទួលបន្ទុក បង្កើត ឃីប៊ត សំរាប់យកទៅប្រើ នៅលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS របស់ iPhone។

Kocienda បានប្រាប់ថា ម៉ូដែល 2 គ្រឿងនេះ បានស្ថិតក្នុង កេះតុ របស់គាត់ រហូត អស់រយៈពេល ជាច្រើនឆ្នាំមកហើយ រហូតដល់ពេល ដែលគាត់ ត្រូវចាកចេញពី Apple នាខែ ឧសភា កន្លងទៅ។ គាត់ថា ពេលគាត់ ចាកចេញពី Apple ហើយប្រគល់ ម៉ូដែលតេស្តនេះ ទៅក្រុមហ៊ុនវិញ វាប្រៀបដូចជា ការលាគ្នា រវាងមិត្តជិតស្និទ្ធ ដូច្នោះដែរ៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook