Search

[ព័ត៌មាន] iPhone 8 អាចនឹងប្រើ ឆ្នាំងសាក USB-C កម្លាំង 10W ដែលទ្រទ្រង់ បច្ចេកវិទ្យាសាកថ្មលឿន

iPhone 8 អាចនឹងប្រើ ឆ្នាំងសាក USB-C កម្លាំង 10W ដែលទ្រទ្រង់ បច្ចេកវិទ្យាសាកថ្មលឿន (Fast Charge)… នេះបើតាម អ្នកវិភាគ របស់ក្រុមហ៊ុន Barclays លោក Blayne Curtis។
iphone-8-usb-c-wall-charger

Curtis បានបន្តទៀតថា ឈីប USB-C របស់ iPhone 8 នេះ នឹងផលិតដោយ ក្រុមហ៊ុន Cypress Semiconductor ហើយវា ជាឈីបតែមួយ ដែលមានលេខកូដ CYPD2104 និង ដែលកំពុងប្រើប្រាស់ នៅលើ iPad Pro ម៉ូដែលថ្មី អេក្រង់ 10.5 អីុង។

គួររំលឹកថា បច្ចុប្បន្ន ឆ្នាំងសាក iPhone មានកម្លាំង 5W ដូចនេះ បើសិនជា Apple ផ្លាស់ទៅប្រើ ឆ្នាំងសាក 10W នោះល្បឿននៃការសាកថ្ម អាចនឹងលឿនជាងមុន ទ្វេរដង។ បើតាមដំណឹងលេចឮកន្លងមក បានឱ្យដឹងថា iPhone 8 នឹងប្រើប្រាស់ថ្ម ទំរង់អក្សរ L ដែលមានទំហំ 2,7000 mAh ដូចនេះ បច្ចេកវិទ្យាសាកថ្មលឿន គឺជាអ្វីដែលត្រូវមាន សំរាប់បំពេញចន្លោះប្រហោងរបស់ ថ្មដែលមានថាមពលផ្ទុកតូច៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook