Search

[ព័ត៌មាន] Apple កំពុងទិញយក ក្រុមហ៊ុនតាមដានការសម្លឹងមើល SensoMotoric Instruments របស់ អាល្លឺម៉ង់

ក្រុមហ៊ុន Apple កំពុងទិញយក ក្រុមហ៊ុនអាល្លឺម៉ង់ SensoMotoric Instruments ដែលជំនាញខាងបច្ចេកវិទ្យា តាមដាន ការសម្លឹងមើល របស់កែវភ្នែក….នេះបើតាម ប្រភពពី MacRumors។

ប្រភព បានបន្តទៀតថា ការទិញយកនេះ ធ្វើឡើងដោយស្ងាត់ៗ ដោយ Apple បានប្រើប្រាស់ ក្រុមហ៊ុនទី 3 ឱ្យជួយទិញយកឱ្យខ្លួន។ រីឯតម្លៃនៃ ការទិញយក មិនត្រូវបានគេ បង្ហើប នោះទេ។

គួររំលឹកថា SensoMotoric Instruments ត្រូវបានបង្កើតឡើង នាឆ្នាំ 1991 ហើយបានផលិត ឧបករណ៍ និងបច្ចេកវិទ្យាជាច្រើន ទាក់ទងនឹង ការតាមដាន ការសម្លឹងរបស់មនុស្ស ដែលត្រូវបាន អតិថិជនរបស់ខ្លួន យកទៅប្រើប្រាស់ នៅក្នុង វិស័យសុខាភិបាល, ប្រព័ន្ធបញ្ជាររបស់រថយន្ត,ឧបករណ៍ចិត្តសាស្ត្រ និងវិស័យ តថភាពប្រឌីត Virtual/Augmented Reality ដូចជា ឧបករណ៍ Oculus Rift របស់ Facebook ជាដើម។

បើតាម MacRumors បានឱ្យដឹងទៀតថា ផលិតផល វែនតារបស់ក្រុមហ៊ុននេះ អាចតាមដាន ល្បឿនសម្លឹងមើល (ការគ្រលៀសកែវភ្នែក) របស់មនុស្ស រហូត 120Hz។ អត្តពលិក បានប្រើប្រាស់ ផលិតផលនេះ ដើម្បី ហ្វឹកហាត់ បង្កើនសមត្ថភាព របស់ពួកគេ។

បើតាម ដំណឹងលេចឮកន្លងមក ក្រុមហ៊ុន Apple កំពុងសម្ងំផលិត វែនតាឆ្លាតវៃមួយ ដែលអាចបង្ហាញព័ត៌មានបន្ថែម នៅលើ អេក្រង់ iPhone នៅពេល អ្នកប្រើប្រាស់ ពាក់វែនតានេះ សម្លឹងមើល វត្ថុអ្វីមួយ ហើយបច្ចេកវិទ្យារបស់ SensoMotoric ពិតជាអាច បំពេញតម្រូវការនេះបាន៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook